ចង់ដឹងទឹកឃ្មុំសុទ្ធ ឬ មិនសុទ្ធ អាចតេស្តតាមវិធីងាយៗ ៣ យ៉ាងនេះបាន

ធ្វើម៉េចដឹងថាទឹកឃ្មុំសុទ្ធ ឬក្លែងក្លាយ?

0
8515

ដូចយើងដឹងស្រាប់ហើយ ទឹកឃ្មុំគឺមានតម្លៃថ្លៃដែរ ព្រោះវាពិបាករក ជាពិសេសគឺទឹកឃ្មុំសុទ្ធតែម្តង ព្រោះត្រូវចំណាយពេលចូលក្នុងព្រៃ ហើយត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដែលយើងមិនឃើញទៀត។ ទោះជាពិបាករកបន្តិចមែន តែទឹកឃ្មុំពិតជាល្អ និងមានប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សុខភាព។ ទឹកឃ្មុំល្អចំពោះសុខភាព បើសិនជាវាជារបស់សុទ្ធ មិនមែនលាយជាមួយស្ករទេ។ សព្វថ្ងៃមានទឹកឃ្មុំក្លែងក្លាយច្រើន ដាក់លក់លើទីផ្សារ បើទិញមិនប្រយ័ត្នអាចខាងបង់ទាំងលុយកាក់ និង សុខភាពទៀត។ ចុះធ្វើម៉េចទើបដឹងថាទឹកឃ្មុំ សុទ្ធ ឬមិនសុទ្ធ? អាចសាកមើលតាមវិធី ៣ យ៉ាងនេះបាន៖

7 home remedies for a burn on the roof of the mouth

១. តេស្តដោយប្រើម្រាមដៃ

បន្តក់ទឹកឃ្មុំលើម្រាមដៃ បើសិនជាវាស្អិតជាប់ មានន័យថាវាជារបស់ពិត។ តែបើវាជារបស់ក្លែងក្លាយ វានឹងហូរធ្លាក់ចុះទៅក្រោមអស់មិនខាន។​

5 Ways To Test If Your Honey is Pure or Fake - Opera News

២. តេស្តដោយប្រើទឹក

យើងអាចពិសោធមើលដោយយកទឹកឃ្មុំ ១ ស្លាបព្រាបាយ ដាក់ចូលទៅក្នុងទឹក ១ កែវ ហើយសង្កេតមើល។ តើវារលាយ ឬលិច ធ្លាក់ចុះក្រោម បើសិនជាវាលិចចុះទៅក្រោម មានន័យថាវាជាទឹកឃ្មុំសុទ្ធហើយ។

Dart: Detect Adulteration with rapid test

៣. តេស្តដោយប្រើភ្លើង

ទឹកឃ្មុំសុទ្ធ ងាយឆេះណាស់ ជាពិសេសនៅពេលវាស្អិត ហើយស្ងួត។ តែបើវាក្លែងក្លែង នោះវាមិនឆេះទេ ព្រោះវាមានជាតិទឹកច្រើន។