បាយតាហេងអង្គអេង អតីតសិស្សសាលាអង្គអេងច្បាស់ជាធ្លាប់ញ៊ាំ និងស្គាល់ច្បាស់ណាស់ហើយព្រោះហាងបាយមួយនេះលក់តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះគិតរហូតមកដល់បច្ចុប្បន្នមានរយៈពេល៣២ឆ្នាំហើយ។ លក់យូរឆ្នាំបែបនេះរសជាតិច្បាស់ជាមិនធម្មតាទេ អ្នកដែលមិនធ្លាប់បានទៅញ៊ាំកុំភ្លេចសាកទៅភ្លក្សអោយបានស្គាល់រសជាតិអោយបានម្ដងណា កន្លែងយូរៗឆ្នាំចឹងដឹងតែឆ្ងាញ់ហើយ។
សម្រាប់ហាង បាយតាហេងអង្គអេង គឺមានលក់បាយស្រូបសាច់ជ្រូក បាយស្រូបសាច់មាន់ បាយស្រូបឆ្អឹងជំនី បាយស្រូបគ្រឿងក្នុង បាយស្រូបសាច់ក្រក ហើយក៏មានពងទាផងដែរ។ បើតាមការខ្សឹបប្រាប់របស់លោកអ៊ុំម្ចាស់ហាងបានអោយដឹងថាក្នុងមួយថ្ងៃៗគាត់លក់ដាច់ខ្លាំងដែលសាច់ជ្រូកអាំងអស់ពី ៣០គីឡូទៅ ៤០គីឡូ សាច់មាន់អស់ពី ៨គីឡូទៅ ១០គីឡូ សាច់ក្រក១១គីឡូ និងពងទា ៥០០គ្រាប់ឯណោះ។ ហើយបន្ថែមពីនេះសម្រា់ម៉ូយដែលជាអតីតសិស្សសាលាអង្គអេង ក៏តែងតែមកញ៊ាំជាហូរហែទោះបីពេលនេះអ្នកខ្លះកូនមួយកូនពីរហើយ ក៏នៅតែមកញ៊ាំដែរ។
តោះៗ កន្លែងឆ្ងាញ់កន្លែងពិសេសលក់រាប់ឆ្នាំល្បីបែបនេះមិនអាចរំលងបានទេ ព្រោះថាបាយស្រូបសាច់ជ្រូកអាំង ឆ្អឹងជំនី គ្រឿងក្នុង សាច់ក្រកមួយមុខណាជាតិអស់ស្ទះដែរ។ ជាពិសេសអតីតសិស្សសាលាអង្គអេងដែលខានមកញ៊ាំយូរកុំភ្លេចបបួលមិត្តចាស់មកញ៊ាំជុំគ្នាអង្គុយរំលឹកអនុស្សវីយ៍ចាស់ៗណា៕
ហាង បាយតាហេងអង្គអេង
លេខទូរសព្ទ៖ 011 720 586
ទីតាំង៖ មុខក្លោងទ្វារសាលាអង្គអេង
ផែនទី៖ ចុចទីនេះ
វីដេអូ៖