អ្នកស្រលាញ់សុខភាព និង ចង់សម្រកទម្ងន់ មកចំកន្លែងហើយ។ យើងតែងតែព្យាយាមតមអាហារ ហាត់ប្រាណ តែមិនដែលចាប់អារម្មណ៍លើរឿងតូចតាចនេះទេ។ ដោយសារតែគិតថា គ្រាន់តែជាទឹក និង ភេសជ្ជៈធម្មតា មិនអាចជួយអ្វីបាននោះទេ។ ថ្ងៃនេះ Admin និងណែនាំភេសជ្ជៈធម្មតាៗ ៣ មុខ ដែលជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ៖

១. កាហ្វេ
ការសិក្សាបានរកឃើញថា ផឹកកាហ្វេ ២ ទៅ ៣ កូនកែវមុនពេលហាត់ប្រាណ ជួយជំរុញដល់មុខងារផ្សេងៗក្នុងរាងកាយដំណើរការបានល្អ។ បើសិនជាយើងហាត់ប្រាណដោយគ្មានជាតិកាហ្វេអ៊ីន វាអាចនឹងពិបាក ព្រោះមិនមានអ្វីទៅជំរុញកោសិកា។ តែបើញ៉ាំកាហ្វេ ត្រូវតែជាកាហ្វេខ្មៅ គ្មានក្រែម ទឹកដោះគោ ឬស្ករទេ។ ដើម្បីឲ្យការហាត់ប្រាណមានប្រសិទ្ធភាព និងមិនមានជាតិខ្លាញ់។
២. ទឹក
ទឹកគឺជាភេសជ្ជៈដែលយើងញ៉ាំជាប្រចាំ ដែលអាចធ្វើឲ្យយើងស្រកគីឡូបាន ដោយគ្រាន់តែញ៉ាំទឹកជាមួយទឹកកក។ ផឹកនៅពេលថ្ងៃ ពេលដែលរាងកាយត្រូវកំដៅខ្លាំង ដោយសារវាអាចដុតបំផ្លាញ់កាឡូរីបានចាប់ពី ១០០ កាឡូរីឡើងទៅ។

៣. តែបៃតង
តែបៃតងជាភេសជ្ជៈដែលពេញនិយមយូរណាស់មកហើយរបស់ជនជាតិជប៉ុន ដោយសារតែក្លិន និង មុខងារប្រឆាំងវីរុសរបស់វា។ ដូចនេះមិនមែនជារឿងចម្លែក ដែលគេប្រើវាដើម្បីដុតបំផ្លាញជាតិខ្លាញ់ទេ។ ការសិក្សាបានរកឃើញថាអ្នកដែលផឹកតែបៃតងក្តៅ ៤ កែវក្នុងមួយថ្ងៃ រយៈពេល ២ ខែ អាចស្រកបាន ២,៥ គីឡូ។
