ដោយសារតែការទុកអាហារក្នុងទូរទឹកកជាវិធីងាយស្រួល និងមានប្រសិទ្ធភាព តែមិនប្រាកដថាអាហារទាំងអស់នៅតែមានគុណភាពល្អ ពេលដាក់ក្នុងទូរទឹកកកទេ។ ព្រោះសីតុណ្ហភាពត្រជាក់ ក៏អាចធ្វើឲ្យបាត់បង់គុណភាព និងគ្រោះថ្នាក់ដល់សុខភាពបានដែរ។ ដូចជាអាហារ ៤ ប្រភេទនេះអ៊ីចឹង បើចៀសបាន កុំយកដាក់ក្នុងទូរទឹកកក៖
ផ្លែឪឡឹក
ដើម្បីរក្សាទុកឪឡឹកឲ្យបានត្រឹមត្រូវ យើងអាចទុកវានៅកន្លែងដែលមានសីតុណ្ហភាពធម្មតាបានហើយ បើចង់ញ៉ាំត្រជាក់ៗ យើងអាចដាក់វាក្នុងទូរទឹកកកត្រឹម ២ ទៅ ៣ ម៉ោងអីបានហើយ ព្រោះសាច់ និង រសជាតិវាមិនប្រែប្រួលទេ។
ផ្លែចេក
ចេកជាផ្លែឈើដែលឆាប់មានប្រតិកម្មជាមួយភាពត្រជាក់ណាស់។ ដើម្បីរក្សាទុកវាឲ្យបានត្រឹមត្រូវគឺ ត្រូវទុកនៅកន្លែងមានសីតុណ្ហភាពធម្មតា ឆ្ងាយពីពន្លឺព្រះអាទិត្យ ហើយរយៈពេលបន្ទំគឺ ៧ ទៅ ១០ ថ្ងៃ។
ខ្ទឹមស និង ខ្ទឹមបារាំង
ទុកខ្ទឹមក្រហម និងខ្ទឹមសក្នុងទូរទឹកកកនឹងធ្វើឲ្យឆាប់រលួយ។ ដូចនេះត្រូវតែទុកវាដាច់ដោយឡែកពីគេ ដោយទុកនៅកន្លែងស្ងួត គ្មានសំណើម អាចទុកបានចាប់ពី ១ ទៅ ២ ខែឡើងទៅ។
អាហារកំប៉ុង
ជាតិសំណើម និងអុកស៊ីសែនក្នុងទូទឹកកកនឹងធ្វើឲ្យកំប៉ុងឡើងច្រែះ។ ដោយសារតែអាហារកំប៉ុង គឺធ្វើឡើងដើម្បីរក្សាទុកបានយូរហើយ មិនចាំបាច់ទុកក្នុងទូរទឹកកកបន្ថែមទៀតក៏បានដែរ។