ធ្វើតាម ៥ ជំហាននេះអាចរក្សាសាច់ជ្រូកស្រស់បានយូរ និងមិនបាត់បង់រសជាតិ

ធ្វើម៉េចទុកសាច់ជ្រូកឲ្យស្រស់បានយូរ

0
1922

សម្រាប់អ្នកខ្ជិលទៅផ្សាររាល់ថ្ងៃ ឬគ្មានពេល ព្រោះត្រូវធ្វើការពីព្រឹកទល់ល្ងាច តែចង់ម្ហូប សាច់ ទុកសម្រាប់ធ្វើបានច្រើនថ្ងៃ ជាពិសេសសាច់ជ្រូក អាចសាកធ្វើតាម ៥ ជំហានដូចខាងក្រោមនេះបាន ធានាថាសាច់នៅតែស្រស់ និងរក្សាគុណភាពបានយ៉ាងល្អ។ តែត្រូវចាំ មិនត្រូវទុកលើសពី ៣០ ថ្ងៃទេ។

How to keep pork fresh, 5 easy steps, use when pork is expensive.

១. លាងសាច់ជ្រូកឲ្យឲ្យបានស្អាតល្អ

២. កាត់សាច់ជាដុំៗ ឲ្យសមល្មមទៅបរិមាណក្នុងម្ហូបមួយមុខ

៣. បន្ទាប់មកជូតសាច់ជ្រូកឲ្យស្ងួត និងស្អាត

៤. ដាក់ដុំសាច់ជ្រូកនីមួយៗក្នុងប្រអប់ជ័រ រួចបិទគម្របឲ្យជិត

៥. ដាក់សាច់ចូលក្នុងកន្លែងបង្កក ដើម្បីការពារការលូតលាស់របស់វីរុស និងមិនធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់សាច់។

ពេលដកសាច់ជ្រូកចេញពីកន្លែងបង្កក មិនត្រូវយកដាក់ត្រាំទឹកទេ ព្រោះធ្វើបែបនេះនឹងធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់សាច់ ហើយសាច់នឹងប្រែជាស្វិត បាត់បង់ទាំងរសជាតិទៀត។