លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម ល្បីគ្រប់ជំនាន់ តាំងពីឆ្នាំ១៩៨២ រសជាតិនៅតែឆ្ងាញ់

ហាង លតឆាកាពីតូលចាស់

0
2171

មិនតិចជំនាន់នោះទេ លក់តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់៣៨ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។

ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់

ច្រើនជំនាន់ណាស់មកហើយដែល ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម នៅតែបន្តភាពល្បីល្បាញ ហើយអាចផ្តល់នៅរសជាតិជូនអតិថិជនរបស់ខ្លួនទាំងចាស់ទាំងថ្មី អោយទទួលស្គាល់នៅស្នាដៃចុងភៅតជំនាន់ រសជាតិនៅតែឆ្ងាញ់ញ៉ាំទៅគឺមិនធំក្លិនផ្សែងនោះទេ ។ មកដល់បច្ចុប្បន្ននេះក្នុង១ថ្ងៃគាត់អាចលក់លត អស់ចន្លោះពី៦០គីឡូ ទៅ៧០គីឡូឯណោះ។

ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់

សម្រាប់អ្នកដែលនៅម្តុំទីតាំង បេនឡានកាពីតូលចាស់ ប្រហែលជាស្គាល់ច្បាស់ជាងគេ ដោយសារទីតាំង លក់លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើមនេះ គឺលក់មុនគេ ហើយយូរជាងគេ តាំងពីជំនាន់៨០ មានលក់ទាំងលតឆា មីឆា រសជាតិឆ្ងាញ់ ហើយគ្មានធំក្លិនផ្សែងភ្លើង ទាំងនេះដោយសារតែបច្ចេកទេសរបស់អ្នកចម្អិនដែលបន្តតកូនតចៅ៕

ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់
ហាង លតឆាកាពីតូលចាស់

ហាង លតឆាកាពីតូលចាស់
លេខទូរសព្ទ៖ 012 78 88 27
ទីតាំង៖ ផ្ទះលេខ១១៤ ផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ