ចង់ញ៉ាំមីទាញឆ្ងាញ់ ត្រូវនឹកដល់ហាងមីទាញ ២ កន្លែងនេះ

តោះទៅញ៉ាំមីទាញឆ្ងាញ់ៗ

0
1714

ចេញពីរៀន ឬធ្វើការល្ងាចឡើងហត់ៗ ច្បាស់ជាចង់រកអីញ៉ាំទ្រាប់ពោះសិន មុននឹងដល់ពេលញ៉ាំអាហារពេលល្ងាច។​ អ្នកខ្លះឃ្លានដែរ តែមិនដឹងញ៉ាំអី ម៉ោះឈប់ពិបាកទៀតទៅ ណាត់គ្នាទៅញ៉ាំមីទាញស្រស់ៗវិញ ចានគេធំៗណាស់ ដាក់តែ ១ ចានដឹងតែឆ្អែត មានកម្លាំងព្រឹសតែម្តង។ បើញ៉ាំមីទាញឆ្ងាញ់ មិនត្រូវភ្លេចហាងមីទាញ ២ ហាងនេះទេ៖

ហាង មីទាញតុងយុាំ 

អស់បារម្ភមានតែលុយ ១ម៉ឺនរៀលក៏អាចញ៊ាំឆ្ងាញ់មាត់តឹងពោះបានម៉ាអ៊ែមដែរ អោយតែបានមកដល់ហាង មីទាញតុងយ៊ាំ ។ តម្លៃនេះគឺតាំងពីដើមមកហើយ សួរតែម៉ូយៗប្រចាំហាងទៅគឺថាជាតម្លៃពិសេសខ្លាំងមែនទែន ព្រោះថាទាំងសាច់ និងរសជាតិស៊ុបគឺឆ្ងាញ់ ឯចានក៏ធំទៀតញ៊ាំតែមួយចានដឹងតែតឹងពោះហ្មង។

អ្វីដែលពិសេស គឺសសៃមីត្រូវបានចុងភៅទាញធ្វើភ្លាមៗហ្មង ដែលធ្វើអោយមីមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយនៅពេលដែលបញ្ចូលជាមួយទឹកស៊ុបដ៏មានរសជាតិទៀតគឺអ៊ែមខ្លាំងមែនទែន។ ម្យ៉ាងទៀត មីទាញក៏មានប្រភេទសាច់ដូចជា៖ ផាក់លូវ ទាខ្វៃ គ្រឿងសមុទ្រ(មឹក លៀស) ដែលលោកអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។ ក្រៅពីនេះហាងក៏មានម្ហូបផ្សេងៗជាច្រើនមុខទៀតផងដែរ។​

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

ហាង ភូមិមីទាញ

ហាងថ្មីម្ហូបឆ្ងាញ់មកទៀតហើយ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៊ាំមីទាញ និងទឹកស៊ុបតុងយ៊ាំ ធានាថាបានមកដល់ហាង ភូមិមីទាញ សប្បាយរីករាយក្នុងការញ៊ាំជាមួយរសជាតិដ៏ពិសេសប្រចាំហាងមួយនេះ។ តោះកន្លែងថ្មីបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបាន ដើម្បីអោយដឹងរសជាតិពិសេសកម្រិតណា មានតែមកសាកដោយខ្លួនឯងផ្ទាល់ទេ។

សម្រាប់មុខម្ហូបដែរសំខាន់ប្រចាំហាង ភូមិមីទាញ នោះគឺមីទាញតុងយ៉ាំ ដែលមានរសជាតិឆ្ងាញ់ពិសេសខុសប្លែកពីហាងដ៏ទៃ ជាមួយទឹកដៃដ៏ប៉ិនប្រសប់មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យម្ហូបអាហារ។ ចំពោះអតិថិជនដែរមកញ៊ាំមីទាញនៅទីនេះអាចមានជម្រើសច្រើនជាមួយសាច់ច្រើនប្រភេទដែរមានដូចជា៖ សាច់ផាក់ឡូវ(គ្រឿងក្នុងជ្រូក), សាច់ទា, ប្លោកជ្រូក(ខួរជ្រូក), បង្គារ, លៀសហូល, លៀសប៉ារ៉ា, គាវ, សាច់គោ, មឹក និងមឹកយក្ស។ ក្នុងចំណោមប្រភេទសាច់ទាំងអស់មួយមុខណាក៏ឆ្ងាញ់ដែរ ដោយអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។

ហាង ភូមិមីទាញ
លេខទូរសព្ទ៖ 077 72 17 99 / 097 20 58 512
ទីតាំង៖ ស្ថិតនៅលើផ្លូវសម្តេចសុធារស ទល់មុខសាលាបៀលប្រាយ