អ្នកនិយមដើរផ្សារបឹងកេងកង ប្រហែលជាមិនសូវរំលងតូបប្រហិតស្ងោរ សាច់ស្ងោរនេះទេ ព្រោះថាគ្រាន់តែក្រលេកឃើញគឺទំនងស្រក់ទឹកមាត់បាត់ទៅហើយ ដោយឃើញមានប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោរដោតជាចង្កាក់ដាក់ពេញឆ្នាំងស៊ុបជះក្លិនមកភាយៗ ធ្វើអោយទប់អារម្មណ៍មិនចូលញ៊ាំមិនបានហ្មង។



បើតាមអ្នកលក់ប្រាប់Admin គឺថាក្នុងមួយថ្ងៃគាតលក់អស់ខួរស្ងោរចន្លោះពី៣០ ទៅ៤០គ្រាប់ ចំណែកឯងប្រហិត និងសាច់អស់ចន្លោះពី៣០០ ទៅ៤០០ចង្កាក់ឯណោះ។ មូលហេតុដែលគាត់លក់ដាច់បែបនេះក៏ដោយសារតែប្រហិត សាច់ស្ងោរ ខួរ និងគ្រឿងក្នុងស្ងោររបស់គាត់មានរសជាតិឆ្ងាញ់ស្ងោររំងាស់ជាមួយទឹកស៊ុបយ៉ាងពិសេស បូករួមជាមួយជ្រក់ ទឹកសៀង និងម្ទេសឆាដែលគាត់ធ្វើដោយខ្លួនឯងទៀតគឺរសជាតិកើនថ្វេដងញ៊ាំហើយចង់ញ៊ាំទៀត។



បន្ថែមពីនេះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ញ៊ាំនៅផ្ទះក៏អាចធ្វើការខលកុម្ម៉ង់បានផងដែរ តាមរយៈលេខទូរសព្ទ 093 34 83 83 ។ ណ្ហើយរបស់ឆ្ងាញ់បែបនេះគួរតែឆ្លៀតទៅសាកអោយស្គាល់រសជាតិហើយ ហើយបើថាខ្ចិលទៅដល់កន្លែងកុម្ម៉ង់យកមកញ៊ាំនៅផ្ទះក៏បាន៕



តូប ស្រីលីនសាច់ស្ងោរផ្សារបឹងកេងកង
លេខទូរសព្ទ៖ 093 34 83 83
ទីតាំង៖ ក្នុងផ្សារបឹងកេងកង (ចូលតាមច្រកទី៣ នៅក្រោយតូបងាវខ្យង ទល់មុខតូបលក់គ្រឿងក្រអូប)
វីដេអូ៖