ម៉ូយៗហាង តូបប្រហិត មានដឹងអត់ពេលនេះហាង តូបប្រហិត បានបើកសាខាថ្មីបន្ថែមមួយសាខាទៀតហើយដើម្បីបំពេញតម្រូវការរបស់អតិថិជន។ សម្រាប់សាខាថ្មីនេះដូចចំណងជើងខាងលើចឹង គឺនៅម្លុកសាលាព្រះស៊ីសុវត្ថិស្ថិតលើផ្លូវ៦៣(ត្រសក់ផ្អែម) កែងផ្លូវ២០០ ហើយសម្រាប់អតិថិជនដែលបានមកដល់សាខាថ្មីនេះ ក៏មានឱកាសទទួលបានកាត់បញ្ចុះតម្លៃ២០% ដែលមានសុពលភាពរហូតដល់ខែ វិច្ឆិកា។



អ្វីដែលពិសេសសម្រាប់សាខាថ្មីនេះ គឺហាងបានបន្ថែមប្រភេទប្រហិតច្រើនជាមុន និងមានការរៀបចំអោយអតិថិជនដួសប្រហិតដោយខ្លួនឯងតាមចំណូលចិត្ត និងថ្លឹងគិតជាគីឡូ ខុសប្លែកពីមុនដោយគិតជាចង្កាក់។ ចំពោះបរិកាសក្នុងហាងក៏កាន់តែប្លែក ដោយមានការរៀបចំយ៉ាងស្រស់ស្អាត និងរាងទូលាយជាងមុនដែលអាចអង្គុយញ៊ាំបានយ៉ាងរីករាយសម្រាប់ការជួបជុំ។ បន្ថែមពីនេះចំណតចតម៉ូតូ និងរថយន្តគឺធំទូលាយដែលបង្ករភាពងាយស្រួលដល់អតិថិជនដែលមកទទួលទាននៅទីនេះ។



តោះ អ្នកម្លុកសាលាព្រះស៊ីសុវត្ថិ នៅចាំអីទៀតរបស់ឆ្ងាញ់មកកៀកខ្លួនហើយ មិនបានមកញ៊ាំម៉េចកើត ហើយអ្វីដែលសំខាន់ទទួលបានកាត់បញ្ចុះតម្លៃ២០% ដែលមានសុពលភាពរហូតដល់ខែ វិច្ឆិកា ចឹងទៀតចំណេញតិចអី។ លឿនៗមកណា ប្រហិតឆ្ងាញ់ បុកល្ហុងឆ្ងាញ់ កំពុងរងចាំអ្នកទាំងអស់គ្នានៅទីនេះ៕






ហាង តូបប្រហិត(សាខាស៊ីសុវត្ថិ)
លេខទូរសព្ទ៖ 092 65 65 15
ទីតាំង៖ ស្ថិតលើផ្លូវ៦៣(ត្រសក់ផ្អែម) កែងផ្លូវ២០០ ទល់មុខហាង Super Duper ស៊ីសុវត្ថិ
វីដេអូ៖