ចុងសប្ដាហ៍ ចង់ដើរអស់លុយតិច ឆ្ងាញ់មាត់ជាមួយម្ហូបសាមញ្ញៗ អារម្មណ៍ស្រស់ស្រាយ រមណីយដ្ឋានកៀនស្វាយគឺសាកសមបំផុត

រមណីយដ្ឋានកៀនស្វាយ

0
2432

និយាយដល់រមណីយដ្ឋានកៀនស្វាយគ្រប់គ្នាច្បាស់ជាស្គាល់ហើយ ព្រោះវាជាតំបន់ទេសចរណ៍មួយដែលពេញនិយមបំផុតដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

រមណីយដ្ឋានមួយនេះទទួលបានការគាំទ្រខ្លាំងក៏ដោយសារតែមានកត្តាអំណោយផលពីធម្មជាតិដែលជាដៃទន្លេ ធ្វើអោយភ្ញៀវអាចជិះទូកលេងកម្សាន្តបាន។ ជាពិសេសគឺមានអាជីវកលក់ម្ហូបសាមញ្ញជាច្រើនមុខច្រើនជម្រើសជាមួយតម្លៃសមរម្យដែលអាចទទួលយកបាន និងមួយវិញទៀតមានរោងអង្គុយទាំងខាងលើ និងជាប់មាត់ទឹកដែលជារឿងល្អសម្រាប់អង្គុយទទួលទានអាហារ និងស្រូបខ្យល់អាកាសបរិសុទ្ធពីធម្មជាតិផងដែរ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

បន្ថែមពីនេះសម្រាប់អ្នកដែលចូលចិត្តស្ទូចត្រី អាចមកកាន់រមណីយដ្ឋានមួយនេះគឺមិនខុសនោះទេ ដោយគ្រាន់តែជ្រើសរើសរោងអង្គុយជាប់មាត់ទឹកគឺអាចស្ទូចបានម៉ាអ៊ែមតែម្ដង។ តោះចង់ដើរលេងលំហែរអារម្មណ៍ថ្ងៃចុងសប្ដាហ៍ ជាមួយកញ្ចប់ថវិកាសមល្មមទីនេះគឺសាកសមបំផុតហើយ ពេលបានមកដល់កុំភ្លេចណាទិញម្ហូបសមញ្ញៗឆ្ងាញ់ៗញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែពិសេស៕

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

រមណីយដ្ឋានកៀនស្វាយ
ទីតាំង៖ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

វីដេអូ៖