បញ្ហាធំបំផុតរបស់មនុស្សស្រីសព្វថ្ងៃ ភាគច្រើនគឺចូលចិត្តញ៉ាំ តែចង់ស្គម ចង់បានរាងស្អាត។ ថ្ងៃនេះadmin នឹងណែនាំភេសជ្ជៈសុខភាព ផឹកទៅជួយសម្រកគីឡូបាន ជឿថាវាអាចជួយស្រីៗបានមួយផ្នែកធំ។ ភេសជ្ជៈនោះគឺ ទឹកឃ្មុំក្រូចឆ្មារ គ្រាន់តែផឹកមុនចូលគេង អាចជួយឲ្យស្រកបាន ២ គីឡូក្នុងរយៈពេល ១០ ថ្ងៃបាន។ អ្នកចង់បានរាងស្លឹមស្អាត អាចសាកទាំងអស់គ្នាបាន។
ទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំជួយសម្រកបាន ២ គីឡូក្នុងរយៈពេល ១០ ថ្ងៃ
ក្រូចឆ្មារសម្បូរសារធាតុល្អៗជាច្រើន ហើយវាក៏ត្រូវបានចាត់ទុកជាឱសថសម្រកទម្ងន់ដែរ។ គ្នាយើងភាគច្រើនចូលចិត្តផឹកទឹកក្រូច និងហាត់ប្រាណដើម្បីសម្រកទម្ងន់បានលឿន។ តែការផឹកទឹកក្រូចជូរពេក បណ្តាលឲ្យយើងលែងចង់ញ៉ាំអាហារ។ អ៊ីចឹងហើយបានជាគេណែនាំឲ្យញ៉ាំទឹកឃ្មុំក្រូចឆ្មារវិញ វាមានរសជាតិឆ្ងាញ់ ហើយថែមទាំងសម្រកទម្ងន់បានទៀត ដោយគ្រាន់តែផឹកមុនពេលចូលគេង ១០ នាទីរយៈពេល ១០ ថ្ងៃជាប់គ្នា។
តិចនិក និងសារប្រយោជន៍ពីការផឹកទឹកឃ្មុំក្រូចឆ្មារ
តិចនិកផឹកទឹកឃ្មុំក្រូចឆ្មារ ឲ្យមានប្រសិទ្ធភាព និងសម្រកទម្ងន់បាន គឺគួរតែផឹកមុនចូកគេង ១០ នាទីជារៀងរាល់យប់ឲ្យបានទៀងទាត់ យើងនឹងឆាប់ទទួលបានលទ្ធផល។ ធ្វើបែបនេះចាប់ពី ១០ ថ្ងៃ យើងអាចស្រកបានចាប់ពី ២ គីឡូឡើងទៅ តែមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពទេ ស្បែកក៏មិនស្រអាប់ដែរ។ ការផឹកទឹកឃ្មុំក្រូចឆ្មារក៏អាចជួយឲ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លាបានដែរ។ លើសពីនេះវាក៏ជួយកម្ចាត់ជាតិពុល និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ ឲ្យធ្វើការបានល្អ។