៨ កន្លែងនៅសៀមរាបគួរទៅលេង ក្រៅពីប្រាសាទអង្គរវត្ត

ជិតដល់ថ្ងៃឈប់ល្មម ដាក់ម៉ាទ្រីបទៅ!

0
11287

លេង​សើច​អី​ ភ្លេច​ៗ​ខ្លួន​ជិត​ដល់​ថ្ងៃ​ឈប់​សម្រាក​ទៀត​ហើយ​ មាន​គម្រោង​ថា​ចង់​ទៅ​ដើរ​លេង​អត់​? បើ​មិន​ទាន់​មាន​ទេ​ admin នឹង​ណែនាំ​ ៨ កន្លែង​នៅ​សៀមរាប​ សម្រាប់​អ្នក​ធ្លាប់​ទៅ​ហើយ​ តែ​ចង់​ទៅ​កន្លែង​ផ្សេង​​ក្រៅ​ពី​​ប្រាសាទ​អង្គរ​វត្ត​ ។​​

. Quad Adventure Cambodia

ចំណាយ​ពេល​ចាប់​ពី​ ១ ដល់​ ៤ ម៉ោង​ដើម្បី​មើល​ទេស​ភាព​ជនបទ​ និង​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ពី​ការ​បើក​បរ​ម៉ូតូ​កង់​បួន​ឃ្វដ​ និង​ភាព​រីករាយ​ជា​មួយ​ទេស​ភាព​ជន​បទ​នា​ពេល​ថ្ងៃ​លិច​ដ៏​អស្ចារ្យ​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ៣០ ដុល្លារ​ឡើង​ទៅ​។ ត្រូវ​កក់​មុន​យ៉ាង​តិច​ ១ ថ្ងៃ​។​

Quad Adventure Cambodia
ទីតាំង៖https://goo.gl/maps/PKRCSjxNduUmJaMc8

. Angkor Eye

Angkor Eye ជា​កន្ត្រក​វិល​យក្ស​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ទី​តាំង​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ជាប់​នឹង​ភូមិ​វប្បធម៌​កម្ពុជា​។​ កន្ត្រក​វិល​យក្ស​នេះ​ត្រូវ​បាន​រចនា​ និង​សាង​សង់​ឡើង​ដោយ​វិស្វករ​ជប៉ុន​ មាន​កម្ពស់​​៨៥ ម៉ែត្រ​ មាន​ ៤៥ កន្ត្រក​ ហើយ​ក្នុង​កន្ត្រក​នីមួយ​ៗ​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ និង​អាច​ផ្ទុក​មនុស្ស​បាន​ ៤ នាក់​។​ នៅ​ពេល​ជិះ​ យើង​អាច​មើល​ឃើញ​ទេស​ភាព​យ៉ាង​ស្រស់​ស្អាត​ក្នុង​ក្រុង​សៀម​រាប​ និង​ជាយ​ក្រុង​ រួម​ទាំង​កំពូល​ប្រាសាទ​អង្គរវត្ត​ ពី​លើ​អាកាស​ទៀត​ផង​។​ ចំពោះ​តម្លៃ​សំបុត្រ​គឺ​ម្នាក់​ ៥ ដុល្លារ​។​

Angkor Eye
ទី​តាំង​៖​ https://goo.gl/maps/8GjZ8eC7cvXqvM6R8

. ជិះ​ស្គី​លើ​ទឹក​នៅ​ ICF Water Park

ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។​

ជិះ​ស្គី​លើ​ទឹក​នៅ​ ICF Water Park
ទី​តាំង​៖​ https://g.page/icfwakepark?share

. ក្លឹប​កីឡា​​បាញ់​ធ្នូ​ភូមិ​កម្ពុជា​

ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិ​កម្ពុជា​ ជា​កន្លែង​បាញ់​ធ្នូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​បំណង​លើក​ស្ទួយ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​មរតក​ដូន​តា​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ដោយ​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​។​ តម្លៃ​ចាប់​ពី​ ៥ ដុល្លារ​។​

ក្លឹប​កីឡា​​បាញ់​ធ្នូ​ភូមិ​កម្ពុជា
ទីតាំង​៖​https://g.page/royalarcheryclub?share

. កាហ្វេ​វប្បធម៌

ផ្ទះ​កាហ្វេ​វប្បធម៌​សៀមរាប​កសាង​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ឃើញ​ពី​ការ​ថែ​រក្សា​ និង​ការពារ​មរតក​វប្បធម៌​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភ្ញៀវ​ដែល​បាន​ទៅ​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ និង​តុប​តែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​បាន​។​ តម្លៃ​ចាប់​ពី​ ២.៥ ដុល្លា​ឡើង​។​

កាហ្វេ​វប្បធម៌
ទីតាំង​៖​ https://goo.gl/maps/T2ByYJrK1PeXGMB87

. Angkor Balloon

បាឡុង​អង្គរ​ ផ្តល់​ជូន​នូវ​ភាព​រីក​រាយ​ និង​ការ​ផ្ដិត​យក​ទិដ្ឋភាព​ពី​លើ​អាកាស​ដ៏​អស្ចារ្យ​ ៣៦០​ ដឺក្រេ​ នៃ​ប្រាសាទ​អង្គរ​វត្ត​ ភ្នំ​បាខែង​ បារាយណ៍​ខាង​លិច​ បឹង​ទន្លេ​សាប​ ភ្នំ​ក្រោម​ ភ្នំ​បូក​ ភ្នំ​គូលែន​ ទី​ក្រុង​សៀម​រាប​ និង​ទេសភាព​ជន​បទ​នៃ​ខេត្ត​សៀម​រាប​ដ៏​ស្រស់​ត្រកាល​ និង​ភូមិ​នានា​ដែល​ជា​ចំនុច​លេច​ធ្លោ​នៃ​ទេស​ភាព​នៅ​តំបន់​អង្គរ​។​ តម្លៃ​ចាប់​ពី​ ៧ ដុល្លារ​។​

Angkor Balloon
ទី​តាំង​៖​ https://g.page/angkorballoonsr?share

. សារមន្ទីរ​ពន្លឺ​អង្គរ​

សារមន្ទីរ​អង្គរ​ជា​សារមន្ទីរ​ថ្មី​មួយ​ ដែល​ធ្វើ​ឡើង​ពី​កញ្ចក់​ ដើម្បី​បង្ហាញ​ពី​ទស្សនីយភាព​បែប 3D នៅ​ក្នុង​សម័យ​អង្គរ​។ នៅ​ពេល​ដែល​បាន​មក​ទស្សនា​សារមន្ទីរ​នេះ​ យើង​នឹង​មាន​អារម្មណ៍​ដូច​បាន​ត្រឡប់​ទៅ​អតីត​កាល​តាំង​ពី​ ១០០០​ ឆ្នាំ​មុន​ ដែល​ជា​សម័យ​អង្គរ​ដ៏​រុង​រឿង​ដ៏​អស្ចារ្យ​។​ តម្លៃ​សំបុត្រ​ចាប់​ពី​ ២.៥ ដុល្លារ​ឡើង​។​

សារមន្ទីរ​ពន្លឺ​អង្គរ​
ទីតាំង​៖​ https://goo.gl/maps/tGpf5vntc5qwnHmC6

. ផ្ទះ​ស្នាក់​ឃុន​រាម​ និង​បោះតង់​

ផ្ទះ​ស្នាក់​ឃុន​រាម​ ជា​ផ្ទះ​ស្នាក់​លំហែ​​កាយ​ និង​បោះ​តង់​បែប​ធម្មជាតិ​ ដែល​មាន​ទេស​ភាព​ស្រស់​ស្អាត​ ខ្យល់​អាកាស​បរិសុទ្ធ​ ដែល​យើង​អាច​មើល​ឃើញ​ទេស​ភាព​ភ្នំ​គូលែន​ និង​ភ្នំ​ក្បាល​ស្ពាន​យ៉ាង​ស្រស់​ត្រកាល​។​ តម្លៃ​ចាប់​ពី​ ១០ ដុល្លារ​ឡើង​ទៅ​។​ យើង​ក៏​អាច​កក់​គោយន្ត​សម្រាប់​ដំណើរ​កម្សាន្ត​ពី​ផ្ទះ​ស្នាក់​ ទៅ​ជើង​ភ្នំ​ និង​ បន្ត​ដំណើរ​ថ្មើរ​ជើង​ទៅ​លេង​កំពូល​ភ្នំ​បាន​ទៀត​ផង​។​

ផ្ទះ​ស្នាក់​ឃុន​រាម​ និង​បោះតង់
ទី​តាំង​៖https://goo.gl/maps/8fW84JkbXykpqm74A