ស៊ុបយ៉ាហន រូបមន្តគ្រួសារ កម្របានញ៉ាំ!

ស៊ុបយ៉ាហន រូបមន្តគ្រួសារ

0
3834
The Terrace

ជារឿយៗ KSPG.TV តែងតែណែនាំមិត្តអ្នកទស្សនាឲ្យស្គាល់ពីម្ហូបជាច្រើនប្រភេទ ប្លែកៗ ខុសៗគ្នា ដែលមានតាមដងផ្លូវ តាមភោជនីយដ្ឋាន តូចធំ ប៉ុន្តែថ្ងៃនេះសូមបង្ហាញជូននូវហាងមួយដ៏មានផាសុកភាព ត្រជាក់ មានការតែងលម្អរដ៏ស្រស់ស្អាត។

សម្រាប់អ្នកដែលចូលចិត្តបរិយាកាសឯកជនស្ងប់ស្ងាត់លក្ខណៈគ្រួសារ ឬរ៉ូមេនទិក The Terrace គួរតែជាជម្រើសល្អមួយសម្រាប់អ្នក។

ពេលចូលឈានជើងចូលក្នុងហាងយើងសង្កេតឃើញពន្លឺភ្លើងពណ៌លឿងទុំព្រាលៗ មានបុគ្គលិកឈរចាំយ៉ាងកកក្តៅ មិនតែប៉ុណ្ណោះមានការលម្អរហាងបែបលក្ខណៈធម្មជាតិ ដើមឈើតូចៗ ដុះតិចៗ អាងទឹកតូចមានត្រីធំៗ ហែលជាច្រើនក្បាល ដើម្បីកំដរអារម្មណ៍លោកអ្នក អោយមានសេចក្តីសុខពេលកំពុងបរិភោគអាហារដូច្នេះដែរ។

នៅទីនោះអ្នកអាចកុំម៉ង់ស៊ុបយ៉ាហន ដែលជារូបមន្តគ្រួសារ ដែលមានរសជាតិ ជូរ ហឹរ និងផ្អែម រួមផ្សំជាមួយទឹកជ្រលក់តៅហ៊ូរប្លែក បូកផ្ទាប់នឹងនំបញ្ចុកខ្មែរ និងម្ហូបជាច្រើនទៀត បូករួមជាមួយភេសជ្ជៈ ដែលគ្រប់គ្រាន់អាចនឹងបំពេញតម្រូវការរបស់អ្នកបាន។ លោកអ្នកអាចទៅរកអាហារញ៉ាំនៅហាងនេះបានតាមរយៈអាស័យដ្ឋាន៖ #36Eo, ផ្លូវ 289 ទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក ផ្លូវទៅអង់តែនទួលគោក ឬតាមរយៈទូរស័ព្ទលេខៈ 023 6508431

នំបញ្ចុក បន្លែ

The Terrace

អូ៎ភ្លេចខាងហាងក៏មានទទួលរៀបចំសេវាកម្មកាហ្វេនិងភេសជ្ជ:ចល័ត តាមពិធីមង្គលការ និងកម្មវិធីឯកជនផ្សេងៗផងដែរ “012 907546″។