ចេកអាំងស្រូបទឹកស្ករខ្ទិះដូង និយាយពីថាឈ្ងុយណាស់ ជិតកាត់ម្តងៗនឹកឃ្លាននោះឃ្លាន ហើយមានដឹងអត់ថាគេលក់នៅទីណា! មោះAdmin ប្រាប់គឺនៅជិតរោងកុនបាយ័ន្តនេះឯង ឈ្មោះថា អុីរុំលក់ចេកអាំង លក់ជាង១០ឆ្នាំមកហើយ ក្នុងមួយថ្ងៃៗលក់ដាច់ខ្លាំងលក់ចាប់ពី ៧០ ទៅ៨០ស្និត ស៊ីផុយហ្មង។
ចេកអាំងស្រូបទឹកស្ករខ្ទិះដូង និងនំអន្សមអាំងរបស់ហាង អុីរុំលក់ចេកអាំង មានអ្នកស្គាល់មិនតិចអ្នកទេ ដោយសារតែរសជាតិ និងតម្លៃគឺសមរម្យ មួយចង្កាក់ត្រឹម ២០០០៛ តម្លៃអន្សមក៏២០០០៛ដែរ ។ សម្រាប់អ្នកជិះកាត់ផ្លូវលេខ១៩ នៅជិតរោងកុនបាយ័ន្ត គឺក្រឡេកមើលឃើញគាត់អាំងអន្សម និងចេកអាំងត្រៀបត្រាឈ្ងុយក្លិនភាយៗតែម្តង ។
គិតរកសាកម្តងអត់ ឆ្ងាញ់ប្លែកណាស់ហើយក៏មិនឆ្ងាយដែរស្រួលរកទៀត នៅជិតរោងកុនបាយ័ន្ត ផ្លូវលេខ១៩ បើរកមិនឃើញសួរគេថាស្គាល់ អុីរុំលក់ចេកអាំងអត់! ហើយនេះលេខទំនាក់ទំនង 092 500 972 | 092 597 795 ។
អុីរុំលក់ចេកអាំង
លេខទូរស័ព្ទ៖ 092 500 972 | 092 597 795
ទីតាំង៖ នៅជិតរោងកុនបាយ័ន្ត ផ្លូវលេខ១៩
វីដេអូ៖