តារាចម្រៀង តារាសម្តែងល្បីៗជុំពិភពលោក មានតម្លៃខ្លួនខ្ពស់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយនិងសម្ភារទំនើបជាច្រើន ហើយក្នុងនោះមានតារាចម្រៀង តារាសម្តែងស្រីល្បីៗ ចំនួន១០រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។ តើតារាចម្រៀង តារាសម្តែងស្រីល្បីៗរូបណាខ្លះ ដែលមានទ្រព្យសម្បត្តិច្រើន? តោះ! ទស្សនាទាំងអស់គ្នា…
10. Dakota Fanning កើតនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ1994 (អាយុ22ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង និងជាតារាម៉ូដែល មានទ្រព្យសម្បត្តិ 16 លានដុល្លារ
9. Kate Upton កើតនៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ1992 (អាយុ24ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង និងជាតារាម៉ូដែល មានទ្រព្យសម្បត្តិ 20 លានដុល្លារ
8. Demi Lovato កើតនៅថ្ងៃទី 2០ ខែសីហា ឆ្នាំ1992 (អាយុ23ឆ្នាំ) កើតក្នុងអាមេរិចឡាទីន ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្ដែង និងតារាម៉ូដែល មានទ្រព្យសម្បត្តិ 30 លានដុល្លារ
7. Selena Gomez កើតនៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ1992 (អាយុ22ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង និងជាតារាចម្រៀង មានទ្រព្យសម្បត្តិ 45 លានដុល្លារ
6. Emma Watson កើតនៅថ្ងៃទី 15 ខែមេសា ឆ្នាំ1990 (អាយុ26ឆ្នាំ) កើតក្នុងប្រទេសបារាំង ជាតារាសម្តែង ជាតារាម៉ូដែល មានទ្រព្យសម្បត្តិ 70 លានដុល្លារ
5. Kristen Stewart កើតនៅថ្ងៃទី 09 ខែមេសា ឆ្នាំ1990 (អាយុ26ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង មានទ្រព្យសម្បត្តិ 70 លានដុល្លារ
4. Jennifer Lawrence កើតនៅថ្ងៃទី 15 ខែសីហា ឆ្នាំ1990 (អាយុ25ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង មានទ្រព្យសម្បត្តិ 75 លានដុល្លារ
3. Rihanna កើតនៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ1988 (អាយុ28ឆ្នាំ) កើតក្នុង បារបាដូស(ជាកោះមួយនៅរដ្ឋ Antilles, អាមេរិក) ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង មានទ្រព្យសម្បត្តិ 160 លានដុល្លារ
2. Miley Cyrus កើតនៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ1992 (អាយុ22ឆ្នាំ) ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង ជាតារាសម្តែង មានទ្រព្យសម្បត្តិ 200 លានដុល្លារ
1. Taylor Swift កើតនៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ1989 (អាយុ26ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង មានទ្រព្យសម្បត្តិ 250 លានដុល្លារ