អ្នកណាខ្លះមិនទាន់បានស្គាល់នំកូននាង ប្រហែលជាមានច្រើនគយរសមហើយមើលទៅព្រោះថាAdmin ក៏ទើបតែបានស្គាល់ និងបានភ្លក្សរសជាតិថ្មីៗនេះទេ។ ម៉ោះសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ និងមិនដែរបានញ៊ាំសោះហើយចង់ ស្គាល់និងភ្លក្សរសជាតិនំកូននាងនេះ កុំភ្លេចមកក្រោយសាលាវ៉ាន់ដា ព្រោះថាមានលក់នៅទីនេះ។
ហើយបើតាមម្ចាស់ហាងគាត់បានប្រាប់Adminថា នំកូននាងនេះគឺមានប្រភពមកពីខេត្តបាត់ដំបងសម្រាប់ពេលបច្ចុប្បន្ននេះគាត់បានច្នៃ និងរកឃើញរូបមន្តពិសេសកែខៃនំកូននាងនេះ អោយមានរសជាតិកាន់តែឆ្ងាញ់ និងមានច្រើនរសជាតិដូចជា រសជាតិ ពោត, ត្រាវ និង ផ្សិត។ សម្រាប់រសជាតិទាំង៣នេះ គឺឆ្ងាញ់មួយបែបម្នាក់ដែរគ្រប់គ្នាអាចជ្រើសរើសបានចំណូលចិត្តរបស់ខ្លួន ជាពិសេសនៅពេលបានញ៊ាំនំកូននាងនេះ ជាមួយទឹកក្រូចអាយ៍កូឡាទៀតគឺរសជាតិកាន់តែពិសេស។
កុំភ្លេចណាចង់ភ្លក្សនំកូននាង គឺមានទីតាំងក្រោយសាលាវ៉ាន់ដាស្ថិតលើផ្លូវ៤០២ ជាពិសេសរសជាតិឆ្ងាញ់តម្លៃសមរម្យត្រឹមតែ៣៥០០៛តែប៉ុណ្ណោះក្នុងមួយកញ្ចប់៕
តូប នំកូននាង
លេខទូរសព្ទ៖ 012 2572 78 / 098 79 88 84
ទីតាំង៖ ស្ថិតលើផ្លូវ៤០២ ក្រោយសាលាវ៉ាន់ដា
វីដេអូ៖