Friday, November 22, 2024
spot_img
More

    Latest Posts

    សម្រាប់អ្នកមិនចូលចិត្តញ៉ាំសាច់ អាចធ្វើនំប៉ាវស្នូលបន្លែញ៉ាំខ្លួនឯងបាន

    អ្នកខ្លះចូលចិត្តញ៉ាំនំប៉ាវដែរ តែមិនចូលចិត្តញ៉ាំសាច់ អ៊ីចឹង អាចមកធ្វើនំប៉ាវស្នូលបន្លែញ៉ាំខ្លួនឯងបាន មានរូបមន្ត និងគ្រឿងផ្សំនៅខាងក្រោមនេះស្រាប់៖

    គ្រឿងផ្សំសម្បកនំ

    • ម្សៅមី កន្លះគីឡូ
    • ម្សៅឆា ១ ខាំ
    • មេនំប៉័ង ១ ស្លាបព្រាបាយ
    • ម្សៅដុតនំ ១ ស្លាបព្រាបាយ
    • ទឹក ២៥០ មីលីលីត្រ
    • ស្ករ ២ ស្លាបព្រាបាយ
    • អំបិល កន្លះកូនស្លាបព្រា
    • ប្រេងឆា ៤-៥ ស្លាបព្រា

    គ្រឿងផ្សំស្នូល

    • ស្ពៃក្តោប រឺស្ពៃបូកគោ ២ ខាំ
    • ការ៉ុត ១ កំណាត់មើម
    • សណ្តែកហូឡាន់តាវ ៤-៥ ស្លាបព្រា
    • ផ្សិតស្រស់ រឺក្រៀម ៤-៥ ដុំ
    • ផ្សិតត្រចៀកកណ្តុរ ២-៣ដុំ
    • តៅហ៊ូចៀន រឺប៉ាតេបួស កន្លះកូនចាន រឺ មិនដាក់ក៏បាន
    • មីសួស្រុះឆ្អិនហើយ កន្លះកូនចាន
    • ពោត ៤-៥ ស្លាបព្រា

    គ្រឿងបន្ថែមរសជាតិ

    • ទឹកស៊ីអ៊ីវ អំបិល ស្ករ ម្សៅស៊ុប និង ម្រេច (បើចូលចិត្តដាក់ខ្ញីចិញ្ច្រាំបន្តិចបន្តួចផងក៏បាន)។

    របៀបធ្វើសម្បកនំ

    ១. លាយមេនំប៉័ងជាមួយទឹកក្តៅឧន្ឌៗ ៤-៥ ស្លាបព្រា (កម្តៅទឹកគឺ៣០-៤០អង្សារ បើក្តៅជាងនេះវាអាចធ្វើអោយមេងាប់)

    ២. ដាក់ស្ករចូល ហើយកូរអោយរលាយចូលគ្នា ហើយទុកមួយសន្ទុះអោយវាឡើងមេ

    ៣. លាយម្សៅមី ម្សៅឆា ម្សៅដុតនំ និង អំបិលចូលគ្នា។ ចាក់ទឹកមេនំប៉័ងដែលលាយហើយនោះ ចូលទៅក្នុងម្សៅ ហើយបន្ថែមទឹកនៅសល់ទៅតាមបរិមាណកំណត់ និង ដាក់ប្រេងឆាបន្តិចផង

    ៤. ញីម្សៅអោយសព្វល្អ អោយយូរ អោយទាល់តែម្សៅរលោងល្អមិនស្ងួតមិនជ្រាយ។ ញីលើផ្ទៃរៀបស្មើរប្រមាណ ១០ នាទី រួចហើយសូនវាជាដុំមូលមួយ។ លាបប្រេងឆាជុំវិញរួចគ្របទុក១ម៉ោង

    ៥. ១ម៉ោងក្រោយយកម្សៅមកញីម្តងទៀត ហើយគ្របទុកកន្លះម៉ោងទៀត។ យកម្សៅមកញីម្តងទៀតរួចយកប្រដាប់លញ់មកលញ់វាអោយសំប៉ែតជាបន្ទះធំមួយ។ លាបទឹកតិចៗលើបន្ទះម្សៅរួចហើយមូរបន្ទះម្សៅនោះជាដុំទ្រវែង។ កាត់ដុំនោះជាកង់ៗ ទៅតាមទំហំដែលចង់បាន រួចលញ់វាថើរៗជារាងមូលៗ

    ៦. គ្របដុំម្សៅដែលកាត់ហើយនោះនឹងក្រណាត់រឺថង់ស្អាត។ យកម្តងមួយៗមកលញ់អោយសំប៉ែតដោយទុកផ្នែកណ្តាតអោយរាងក្រាស់បន្តិច ហើយផ្នែកជាយៗអោយស្តើង។ គ្របបន្ទះម្សៅនោះនឹងក្រណាត់ រឺថង់ដើម្បីកុំអោយវាស្ងួត។

    របៀបធ្វើស្នូល

    ១. កាត់បន្លែ តៅហ៊ូចៀន…និង មីសួជាកំទេចតូចៗ។ ប្រឡាក់គ្រឿងបន្ថែមរសជាតិ រួចដាក់ចំហុយអោយឆ្អិន។ បើមានម៉ាស៊ីន Microwave សូមដាក់កម្តៅខ្លាំងប្រមាណ ៣ នាទី។ យើងក៏អាចឆាស្នូលបានផងដែរ

    ២. បើស្នូលមានទឹកច្រើពេក សូមព្យាយាមសម្រិតទឹកចេញផង។

    របៀបខ្ចប់

    ១. យកបន្ទះម្សៅមកដាក់លើបាតដៃ ហើយលាបទឹកតិចៗនៅផ្នែកជាយៗទាំងសងខាង។ ដួសស្នូលដាក់កណ្តាលហើយខ្ចប់វាឡើង។

    ២. ចាប់វាឡើងហើយបង្វិលវាយឺតៗមួយៗ ចាប់ផ្នែកគួចច្របាច់វាអោយខ្លាំង ហើយក្តិចម្សៅខាងលើចេញរួចហើយសង្កត់វាចុះក្រោម។ បើចង់អោយរលោងស្អាត យកម្រាមចង្អុលដៃប្រឡាក់ម្សៅហើយយកមកត្រដុះៗនំ។

    ៣. ដាក់នំដែលខ្ចប់ហើយលើក្រដាសមួយៗ ហើយទុកដោយគ្របនឹងក្រណាត់ប្រមាណ ១០ ទៅ ២០ នាទី។

    របៀបចំហុយ: ដាក់ឆ្នាំដាំទឹកអោយពុះ។ រាបនំលើឆ្នាំងចំហុយ ហើយដាក់ចំហុយ ១៥ នាទី។ ដាក់នំចុះទុកអោយត្រជាក់បន្តិចសិនចាំហូប។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.