ស៊ុបស្មងគោ ក្រចកជើងគោ ប៉ះជាមួយទឹកស៊ុបខ្មៅ ទឹកស៊ុបស ប្រចាំហាងមីទាញតុងយ៉ាំជាតិអស់ស្ទះ

ហាង មីទាញតុងយុាំ

0
3934

ស៊ុបស្មងគោទឹកស៊ុបខ្មៅនៅហាង មីទាញតុងយ៊ាំ អ្នកដែលធ្លាប់ញ៊ាំច្បាស់ជាដឹងពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស៊ុបនេះហើយ ថ្មីៗនេះដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន ចុងភៅដ៏ជំនាញប្រចាំហាងក៏បានបន្ថែមទឹកស៊ុបថ្មី ទឹកស៊ុបស ដើម្បីបំពេញតម្រូវការអតិថិជនជាមួយរសជាតិដ៏ពិសេស។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

សម្រាប់អ្នកដែរមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះ មានលក់អ្វីឆ្ងាញ់ៗពិសេសខ្លះ? ម៉ោះៗ របស់ឆ្ងាញ់មានមិនខ្វះញ៊ាំទេ ចាំAdmin ប្រាប់ក្នុងនោះគឺមានមុខម្ហូបល្បីប្រចាំហាងគឺស៊ុបមីទាញ ដែលទទួលបានកការគាំទ្រជាយូរឆ្នាំមកហើយ និងពេលថ្មីៗនេះក៏មានមុខម្ហូបដែរកំពុងពេញនិយមក្នុងការទទួលទានរបស់អតិថិជនមានដូចជា៖ ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក គ្រឿងក្នុងគោ ដែលមានទឹកស៊ុបពណ៌ស និងទឹកស៊ុបពណ៌ខ្មៅ។ អ្វីដែរពិសេសធ្វើអោយអតិថិជននិយមញ៊ាំស៊ុបពណ៌ខ្មៅ នៅហាងមីទាញតុងយ៊ាំដោយសារតែមានរសជាតិជូហិរ ញ៊ាំជាមួយស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ត្រូវជាតិគ្នាខ្លាំងមិនទ្រលាន់ ញ៊ាំហើយចង់ញ៊ាំទៀត។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

លក្ខណៈពិសេសមួយទៀតនោះគឺប្រភេទសាច់ទាំងអស់គឺមានគុណភាពល្អ និងត្រូវបានយកមកស្ងោររំងាស់តាមម៉ោងកំណត់ត្រឹមត្រូវធ្វើអោយសាច់ផុយល្អគ្រប់កន្លែងនិងមានរសជាតិ។ បន្ថែមពីនេះសម្រាប់មី នៅហាង មីទាញតុងយ៉ាំ ក៏ទទួលបានការគាំទ្រខ្លាំងផងដែរដោយសារតែមីត្រូវបានធ្វើភ្លាម មានរសជាតិឆ្ងាញ់និងអនាម័យល្អ។

ហាង មីទាញតុងយុាំ

តោះៗ បែបនេះនៅចាំអីទៀតល្ងាចនេះបបួលគ្នាទៅដាក់ម្នាក់មួយចានពីរទៅ ព្រោះថាគេកំពុងល្បី និងពេញនិយមញ៊ាំសឹងអីទាំងស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ជាមួយទឹកស៊ុបពណ៌ខ្មៅ ហើយបើចង់ប្លែកមាត់កុំភ្លេចសាកជាមួយទឹកស៊ុបពណ៌ស ដែរជារសជាតិថ្មីណា៕

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

វីដេអូ៖