ធ្លាប់បានស្គាល់ហើយរឺនៅជាមួយ Master Grill ដែរជាអ្នកជំំនាញប្រភេទអាហារFast food ដ៏ប៉ិនប្រសប់ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់គ្រប់មុខ ដែលគ្រប់គ្នាមិនអាចរំលងបាន។ ត្រៀមតែមាត់ឆ្ងាញ់ទៅអោយតែបានមកដល់ Master Grill ព្រោះថាម្ហូបមានច្រើនមុខច្រើនជម្រើស រសជាតិសុទ្ធតែពិសេស ធានាថាមិនអោយខកបំណងតែម្ដង។



ចង់ដឹងអត់ថា Master Grill មានមុខម្ហូបណាខ្លះដែរពេញនិយមទទួលបានការគាំទ្រខ្លាំង? ម៉ោះៗចាំAdmin បង្ហើបអោយដឹងគឺមានដូចជាមាន់អាំង មាន់បំពង រ៉ូទីមាន់បំពង បឺហ្គឺ សាច់មាន់បំពងដើមអត់ឆ្អឹង ហ្វឺឡេសាច់ត្រី ឈុយបាយសាច់មាន់អាំងផងដែរ។ សម្រាប់ឈុតបាយសាច់មាន់ ក៏មានច្រើនរសជាតិដូចជា៖ បាយសាច់មាន់អាំង បាយមាន់ទឹកគ្រឿងម៉ាស្ទ័រ បាយមាន់បំពង និងបាយមាន់អាំងម្រេចខ្មៅ។ ឈុតបឺហ្គឺ ក៏មានច្រើនរសជាតិដូចជា៖ បឺហ្គឺមាន់អាំងដើម រឺម៉ិកស៊ិចកូ បឺហ្គឺមាន់បំពងហិរ មាន់អាំងម្រេចខ្មៅ និងបឺហ្គឺសាច់ត្រីបំពង។ ក្រៅពីនេះក៏មានឈុតបុកល្ហុងជាច្រើនរសជាតិ បាយដំណើប សាច់ជ្រូកអាំង និងម្ហូបជាច្រើនមុខទៀតផងដែរ។



អូហូ ឃើញហ្អេ! Master Grill សម្បូរដោយមុខម្ហូបឆ្ងាញ់ៗច្រើនមុខច្រើនជម្រើសបែបនេះ មិនបានមកញ៊ាំម៉េចបាន។ ជាពិសេសបរិយាកាសក្នុងហាងគឺល្អចង់មកមិនថាជាគូរ ជាលក្ខណៈគ្រួសារ មិត្តភក្តិ ក្រុមការងារនោះទេ ព្រោះថាកន្លែងអង្គុយញ៊ាំមានលក្ខណៈជាបន្ទប់ដាច់ៗដោយឡែកពីគ្នា បន្ទប់ម៉ាស៊ីនត្រជាក់ដែរអាចទទួលទានបានយ៉ាងរីករាយ៕







ហាង Master Grill
សាខា ផ្លូវសុធារស
លេខទូរសព្ទ៖ 081 788 886 | 089 889 905
សាខា ផ្សាររតនាផ្លាហ្សា
លេខទូរសព្ទ៖ 081 788 881 | 089 889 906
សាខា ឈូកមាស
លេខទូរសព្ទ៖ 081 788 882 | 085 888 193
វីដេអូ៖