ជាតិសាហាវហ្មង បបរមាន់ស្រែ ស៊ុបមាន់ខ្មៅ និងមីកូឡានៅហាង បបរមាន់ស្រែ ផ្ទះអុីដា បានញ៉ាំដឹងតែលាន់មាត់សរសើរជាមួយរសជាតិដ៏ពិសេស​ ដែលមានបទពិសោធន៍លក់ជាង២០ឆ្នាំ

ហាង បបរមាន់ស្រែ ផ្ទះអុីដា

0
885

កន្លែងឆ្ងាញ់ម្ហូបពិសេសៗមកទៀតហើយអ្នកទាំងអស់គ្នា ពិតជាមិនអាចរំលងបានទេឆ្ងាញ់ៗខ្លាំងណាស់ បបរមាន់ស្រែ ស៊ុបមាន់ខ្មៅ និងមីកូឡា នៅហាង បបរមាន់ស្រែ ផ្ទះអុីដា។ ធ្លាប់បានមកញ៉ាំហើយនៅ? បើថានៅទេ ណាត់ដៃគូរកំពូលចូលចិត្តញ៉ាំរបស់អ្នកមកលឿនៗមក គឺដឹងតែសប្បាយមាត់ញ៉ាំហ្មងជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃម្ហូបទាំង៣នេះ?។

ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា

សម្រាប់មីកូឡានៅទីនេះ គឺថាមានរសជាតិដើមមកពីបន្ទាយមានជ័យ រសជាតិឆ្ងាញ់ពិតៗ ហើយក៏ជាអាហារសម្រាប់សុខភាព ល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទំងន់ និងមិនមានជាតិខ្លាញ់ជ្រូក ដែរសម្រាប់បងៗជនជាតិឥស្លាមក៏អាចញ៉ាំបាន។ រីឯស៊ុបមាន់ខ្មៅវិញ ក៏មានលក្ខណៈពិសេសមិនធម្មតា ដោយសារតែមាន់ខ្មៅ ដែរយកមកប្រើប្រាស់នេះគឺជាមាន់ខ្មៅពូជសុទ្ធល្អ មានរសជាតិឆ្ងាញ់ ប៉ូវកម្លាំង និងជំនួយសុខភាព។ ចំណែកឯបបរមាន់ស្រែ មានរសជាតិឆ្ងាញ់ពិសេសក៏ដោយសារតែចុងភៅជំនាញបានប្រើប្រាស់នូវប្រភេទមាន់ស្រែ១០០% ដែរចិញ្ចឹមតាមបែបធម្មជាតិ យកមកស្ងោររំងាស់ បូករួមជាមួយរូបមន្តនៃគ្រឿងផ្សំពិសេសប្រចាំហាង ធ្វើអោយអោយរសជាតិពិសេសប្លែកជាងបបរដែរ អ្នកទាំងអស់គ្នាធ្លាប់ញ៉ាំកន្លងមក។

ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា

អ្វីដែលកាន់តែពិសេសនោះ ម្ហូបទាំង៣មុខនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេតម្លៃក៏សមរម្យថែមទៀតផង ដោយស៊ុបមាន់ខ្មៅឈុតតូចតម្លៃ25000៛ ឈុតធំតម្លៃ40000៛ , បបរមាន់ស្រែ ចានធម្មតារម្លៃ6500៛ ចានពិសេស12000៛ និង មីកូឡាចានធម្មតាតម្លៃ6000៛ ចានពិសេសតម្លៃ10000៛។ អ្នកដែលចង់មកភ្លក្សជាមួយមុខម្ហូបទាំងបី អាចមករកបាននៅហាង បបរមាន់ស្រែ ផ្ទះអុីដា មានទីតាំងស្ថិតនៅផ្ទះលេខ95A ផ្លូវ432 សង្កាត់ទួលទំពូង២។ បន្ថែមពីនេះសម្រាប់អ្នកដែលចង់កុម្ម៉ងរៀបចំក្នុងកម្មវិធីសិក្ខាសិលា ប្រជុំ រឺកម្មវិធីផ្សេងៗលោកអ្នកអាចធ្វើការកុម្ម៉ង់តាមរយៈលេខទូរសព្ទ 012 677 886 / 098 660 661 ហើយនឹងអាចធ្វើការកុម្ម៉ង់ញ៉ាំនៅផ្ទះបានគ្រប់ពេលតាមរយៈApp Delivery ទាំងអស់៕

ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា

ហាង បបរមាន់ស្រែ ផ្ទះអុីដា
លេខទូរសព្ទ៖ 012 677 886 / 098 660 661
ទីតាំង៖ ស្ថិតនៅផ្ទះលេខ95A ផ្លូវ432 សង្កាត់ទួលទំពូង២

វីដេអូ៖