អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។
⏺ គ្រឿងផ្សំដែលត្រូវមាន៖
- សាច់ជ្រូបីជាន់
- អំបិល
- ខ្លាញ់
- ទឹកសៀងខ្មៅផ្អែម
- ទឹកម្ទេស
⏺ របៀបធ្វើ៖
- ដាក់ដាំទឹកអោយពុះ
- ច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែក
- ស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោង
- ដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសមល្មម
- ដាក់សាច់ជ្រូកដែលស្ងោររួចហើយ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ រួចបំពងអោយក្រឡោតស្បែក ឡើងក្រហម(ដាក់សាច់ភ្លាម គ្របខ្ទះភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ ខ្ទាតត្រូវខ្លួន ត្រូវភ្នែក នាំរលាក)
- ពេលសាច់ជ្រូកឡើងពងក្រហមហើយ សូមស្រង់ចេញ យកមកហាន់បរិភោគ ជាមួយទឹកសៀងខ្មៅផ្អែម និង ទឹកម្ទេសឆ្ងាញ់ម៉ាអ៊ែមរួចជាការស្រេច៕