ស្រួយខ្ញោកឆ្ងាញ់ជាប់ចិត្តសាច់ជ្រូកបំពង តោះចង់ចេះធ្វើមករៀនធ្វើតាមAdmin

សាច់ជ្រូកបំពង

0
1213

អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។

 ⏺ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូបីជាន់
  • អំបិល
  • ខ្លាញ់
  • ទឹកសៀងខ្មៅផ្អែម
  • ទឹកម្ទេស

 ⏺ របៀបធ្វើ៖

  • ដាក់ដាំទឹកអោយពុះ
  • ច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែក
  • ស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោង
  • ដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសមល្មម
  • ដាក់សាច់ជ្រូកដែលស្ងោររួចហើយ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ រួចបំពងអោយក្រឡោតស្បែក ឡើងក្រហម(ដាក់សាច់ភ្លាម គ្របខ្ទះភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ ខ្ទាតត្រូវខ្លួន ត្រូវភ្នែក នាំរលាក)
  • ពេលសាច់ជ្រូកឡើងពងក្រហមហើយ សូមស្រង់ចេញ យកមកហាន់បរិភោគ ជាមួយទឹកសៀងខ្មៅផ្អែម និង ទឹកម្ទេសឆ្ងាញ់ម៉ាអ៊ែមរួចជាការស្រេច៕