⏺ គ្រឿងផ្សំដែលត្រូវមាន៖
- ម្សៅអង្ករដំណើប ៤០០ក្រាម
- ម្សៅអង្ករខ្សាយ ១០០ក្រាម
- ទឹក ៣០០មីលីលីត្រ
- ស្ករត្នោត ៤ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ល្ងរសលីង ១០០
- សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករត្នោត ២០០ក្រាម
- សាច់ដូងកោស កន្លះចាន
⏺ របៀបធ្វើ៖
- ដំបូងយកខ្ទិះដូង, ស្ករត្នោត និងអំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្អិតជាប់គ្នាហើយឲ្យដាច់ទឹកអស់(ធ្វើស្នូលនំ)
- យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០-១៥នាទី
- យកម្សៅម្តង ១ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែត បន្ទាប់មកយកស្នូលនំលុញជាដុំមូលៗដាក់ពីលើម្សៅរួចហើយធ្វើវាឲ្យជិតលុញឲ្យមូល
- បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់បំពងឲ្យឆ្អិនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕