អង្គុយសុខៗនឹកឃ្លានចង់ញ៉ាំនំក្រូច តែអត់ដឹងទិញនៅណា អាចមកធ្វើញ៉ាំដោយខ្លួនឯងបានជាមួយរបៀបធ្វើខាងក្រោមនេះ

របៀបធ្វើនំក្រូច

0
3668

⏺ គ្រឿងផ្សំដែលត្រូវមាន៖

  • ម្សៅអង្ករដំណើប ៤០០ក្រាម
  • ម្សៅអង្ករខ្សាយ ១០០ក្រាម
  • ទឹក ៣០០មីលីលីត្រ
  • ស្ករត្នោត ៤ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ល្ងរសលីង ១០០
  • សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ១ចានចង្កឹះ
  • ស្ករត្នោត ២០០ក្រាម
  • សាច់ដូងកោស កន្លះចាន

⏺ របៀបធ្វើ៖

  • ដំបូងយកខ្ទិះដូង, ស្ករត្នោត និងអំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្អិតជាប់គ្នាហើយឲ្យដាច់ទឹកអស់(ធ្វើស្នូលនំ)
  • យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០-១៥នាទី
  • យកម្សៅម្តង ១ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែត បន្ទាប់មកយកស្នូលនំលុញជាដុំមូលៗដាក់ពីលើម្សៅរួចហើយធ្វើវាឲ្យជិតលុញឲ្យមូល
  • បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់បំពងឲ្យឆ្អិនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕