នឹកសៀមរាប់អត់? ពេលបានមកលើកក្រោយ Admin ចង់ណែរនាំអ្នកទាំងអស់គ្នាអោយបានភ្លក្សរសជាតិ នំបញ្ចុកទឹកប្រហុក ៣រសជាតិ ត្រីអណ្ដែងអាំង ដែលមានរសជាតិឆ្ងាញ់ និងកំពុងល្បីខ្លាំងនៅហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់។ សម្រាប់អ្នកនៅសៀមរាបផ្ទាល់ ពេលនេះអាចកុម្ម៉ង់ញ៉ាំបានណា ព្រោះថាបានចាប់ផ្ដើមបើកដំណើរការជាធម្មតាវិញហើយ ចំពោះលេខទូរសព្ទដែលអាចធ្វើការកុម្ម៉ង់បាន 098 250 507 / 015 606 389 ។
នំបញ្ចុក នៅ ផ្ទះខ្មែរម្ហូបឆ្ងាញ់ គឺគេធ្វើភ្លាមៗ ដែលធ្វើអោយសាច់នំឆ្ងាញ់ ជាពិសេសគឺមានទឹកប្រហុក ៣រសជាតិដ៏ឆ្ងាញ់ដែរធ្វើដោយផ្ទាល់ពីម្ចាស់ហាងជាមួយរូបមន្តពិសេសញ៉ាំហើយជក់មាត់ចង់ញ៉ាំទៀត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះសម្រាប់នំបញ្ចុកនេះគឺមានសាច់ប្រភេទសាច់ដែរយើងអាចញ៉ាំជាមយយដូចជា សាច់ជ្រូកស្ងោរ សាច់ជ្រូកបំពង ប្រហិតត្រី ត្រីអណ្ដែងអាំង និងផាក់ឡូវ។ ហើយក្រៅពីនំបញ្ចុកនៅហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់ ក៏មានមុខម្ហូបជាច្រើនទៀតដូចជា បុកល្ហុងប្រហុកឡាវ អយស្ទ័រ ជើងមាន់ក្រឡុក ក្ដាមចំហុយទឹកដូង និងស៊ុបគោឡើងភ្នំប្រហុកខ្មៅ។
សម្រាប់អយស្ទ័រ គឺមានការប្រម៉ូសិនពិសេសទិញ១០ ថែម១០ ជារៀងរាល់ថ្ងៃ និងមានតម្លៃត្រឹមតែ១២០០០៛ តែប៉ុណ្ណោះ។ បន្ថែមពីមុខម្ហូបទាំងអស់នេះក៏មាននូវមុខម្ហូបកុម្ម៉ង់ជាច្រើនទៀតផងដែរ។ បែបនេះសម្រាប់អ្នកដែលបានមកលេងសៀមរាប និងអ្នកសៀមរាបចង់ញ៉ាំនំបញ្ចុកទឹកប្រហុក ៣រសជាតិ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត កុំភ្លេចណាហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់ កុម្ម៉ង់បាន 098 250 507 / 015 606 389 ៕
ហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់
លេខទូរសព្ទ៖ 098 250 507 / 015 606 389
ទីតាំង៖ ក្រុងសៀមរាបក្រោយពន្ធដារ(ច្រកអេសុីលីដាចំងាយ 200ម៉ែត្រ)