ចាប់ពីពេលនេះលែងជាបញ្ហាទៀតហើយ សម្រាប់អ្នករស់នៅខេត្តព្រះសីហនុផ្ទាល់ និងអ្នកដែលទៅលេងហើយចង់ញ៉ាំម្ហូបខ្មែរតែមិនដឹងទៅញ៉ាំនៅឯណា មកនេះមកហាង យ៉ាំមីយ៉ាំមី ដឹងតែសប្បាយមាត់ញ៉ាំហ្មងជាមួយមុខម្ហូបឆ្ងាញ់ៗពិសេស។ អ្វីដែលសំខាន់គឺហាងមានលក់អាហារទាំងបីពេលតែម្ដង ឃ្លានពេលណាក៏អាចទៅញ៉ាំបាន?។
សម្រាប់មុខម្ហូបដែលល្បីប្រចាំហាងដែលគ្រប់គ្នាគួរតែសាកនោះមានដូចជា អាហារពេលព្រឹកមាន បាយមាន់ចៀនទឹកឃ្មុំ បបរលត ខគោ និងបាញ់កាញ់សាច់ក្តាម។ ចំពោះអាហារពេលថ្ងៃត្រង់មាន មាន់អាំងអំបិលម្ទេសមុខអង្គរ ត្រីអណ្តែងអាំង បាញ់ឆែវមុខអង្គរ បាញ់ហ៊យ ណែមសាយ៉រ និងសាច់ចង្កាក់ស្ងោរ។
រីឯពេលយប់មាន ស៊ុបឆ្លាម ស៊ុបគោ ស៊ុបសូគី ឈៀងម៉ៃមូលយ៉ាង សាច់អាំងទឹកកាពិ នឹងម្ហូបកម្មង់ជាច្រេីនមុខទៀត។ និយាយទៅបានស្គាល់ ហាង យ៉ាំមីយ៉ាំមី គឺសប្បាយមាត់ញ៉ាំតែម្ដង ជាពិសេសជាមួយរសជាតិឆ្ងាញ់ដែលជាស្នាដៃចុងភៅជំនាញៗមកពីទឹកដីសៀមរាប បានញ៉ាំហើយច្បាស់ជាជាប់ចិត្ត។
ណ្ហើយ តែប៉ុណ្ណេះលែងមានអ្វីជាបញ្ហាទៀតហើយណ៎ ពេលចង់ញ៉ាំម្ហូបខ្មែរសម្រាប់អ្នករស់នៅខេត្តព្រះសីហនុ និងដែលទៅលេង អាហារទាំងបីពេលជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខកំពុងរង់ចាំលោកអ្នកនៅ ហាង យ៉ាំមីយ៉ាំមី ។ សម្រាប់ទីតាំងគឺមានពីរសាខា សាខាទី២ ស្ថិតនៅផ្លូវក្រោយការ៉ាស់សាំងតូតាល់ ផ្លូវទីមួយបត់ឆ្វេងជាប់ក្រុមហ៊ុនវីរះប៊ុនថាំង។ សាខាទី១ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ(ទល់មុខសាលាបច្ចេកទេស ដុនបូស្គូ)៕
ហាង យ៉ាំមីយ៉ាំមី
សាខាទី ២
លេខទូរសព្ទ៖ 010 70 70 57 / 095 63 66 86 / 0975 878 878
ទីតាំង៖ ស្ថិតនៅផ្លូវក្រោយការ៉ាស់សាំងតូតាល់ ផ្លូវទីមួយបត់ឆ្វេងជាប់ក្រុមហ៊ុនវីរះប៊ុនថាំង
សាខាទី១
លេខទូរសព្ទ៖ 095 636 686 / 096 2222 233
ទីតាំង៖ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ(ទល់មុខសាលាបច្ចេកទេស ដុនបូស្គូ)
វីដេអូ៖