អ្នកប្លុកបាកទូក បានស្គាល់ ហាង Shop 16 និងធ្លាប់បានមកញ៉ាំហើយរឺនៅ? សម្រាប់អ្នកដែលចូលចិត្តរសជាតិបែបចិន អាចមកសាកជាមួយ និងមុខម្ហូបរួមទាំងភេសជ្ជៈនៅទីនេះបាន ព្រោះថារសជាតិរាងប្លែកពិសេសដែលអ្នកទាំងអស់គ្នាញ៉ាំហើយទទួលបានអារម្មណ៍ថ្មីមួយ។
ហាង Shop 16 មានលក់ដូចជា ទឹកគៀមបួយដាំចេញពីថ្នាំចិនធម្មជាតិ, បាយខរសាច់ជ្រូក, តៅហ៊ូស្អុយ, ជើងមាន់ជ្រក់បែបចិន និងមាន់បំពងស្រួយ។ សម្រាប់ទឹកគៀមបួយដាំចេញពីថ្នាំចិនធម្មជាតិច្រើនមុខ គឺមានរសជាតិជូរអែម និងផ្ដល់អត្ថប្រយោជន៍ដូចជា កាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន, បន្សាបជាតិពុលក្នុងខ្លួន, ជួយបន្ទោរបង់ងាយស្រួល, ជំនួយដល់ស្បែកស្អាត និងជួយអោយត្រជាក់ក្នុង។ បាយខរសាច់ជ្រូក ក៏ជាមុខម្ហូបមួយដែលគ្រប់គ្នាគួរតែភ្លក្សដែរព្រោះថា ចុងភៅបានប្រើរូបមន្ដពិសេសប្រចាំហាង ជាមួយពងមាន់ខរស្លឹកតែពិសេស។
រីឯតៅហ៊ូស្អុយ ក៏ពិសេសមិនធម្មតាដែរដោយខាងក្រៅស្រួយ ខាងក្នុងទន់ និងបានចម្អិនដោយប្រើគ្រឿងផ្សំធម្មជាតិ គ្មានដាក់ថ្នាំពណ៍ ហើយរសជាតិពិតជាពិសេសដែលមានឆាយថាវពិសេសប្រចាំហាងជា topping។ បើនិយាយពីជើងមាន់ជ្រក់បែបចិន គឺថាមានក្លិនឈ្ងុយពិសេស ប្រៃហិល ហើយក៏ជាមុខម្ហូបដែលល្បីនៅសៀងហៃផងដែរ។ មាន់ស្រួយ រសជាតិក៏ប្លែកពិសេសដោយចុងភៅបានប្រើប្រាស់ជាមួយគ្រឿងរសជាតិបែបចិនដែលធ្វើអោយគ្រប់គ្នាញ៉ាំហើយទទួលបានរសជាតិឆ្ងាញ់មួយបែប។
បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ហូបរសជាតិបែបចិន និងភេសជ្ជៈដែលល្អសម្រាប់សុខភាព កុំភ្លេចអញ្ជើញមកកាន់ ហាង Shop 16 ដែលមានទីតាំងស្ថិតនៅផ្លូវ164 ជិតសាលាបឋមសិក្សាបាក់ទូក៕
ហាង Shop 16
លេខទូរសព្ទ៖ 078 52 52 72 / 016 616 613
ទីតាំង៖ ស្ថិតនៅផ្លូវ164 ជិតសាលាបឋមសិក្សាបាក់ទូក
វីដេអូ៖