អាកាសធាតុត្រជាក់ៗប៉ុន្មានថ្ងៃនេះ គ្រប់គ្នាច្បាស់ជាចង់ញ៉ាំអីបានក្ដៅៗអោយឆ្ងាញ់មាត់ និងកុំអោយចាញ់រងារហើយ ម៉ោះៗមកនេះមកកាន់ហាង Let’s eat ស៊ុបផ្សិតខួរចំហុយ មកដឹងតែអ៊ែមហ្មងជាមួយមុខម្ហូបដុត និងចំហុយក្ដៅៗ រីឯរសជាតិវិញក៏មិនអោយខកបំណង។
សម្រាប់មុខម្ហូបដែលពិសេសជាងគេប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ ដែលគ្រប់គ្នាមកហើយមិនគួររំលងហើយញ៉ាំត្រូវជាមួយអាកាសធាតុត្រជាក់បែបនេះគឺ ប្រហិតភ្នំភ្លើង ដែលគេដុតក្ដៅៗពុះជាប់រហូតដែលធ្វើអោយគ្រប់គ្នាបានញ៉ាំក្ដៅៗរហូតមិនទ្រលាន់ ហើយថែមទាំងមានរសជាតិហិរៗ ពេលបានជ្រលក់ជាមួយប្រចាំហាងទៀត គឺកាន់តែពិសេសញ៉ាំកាន់តែជក់មាត់។ ក្រៅពីនេះក៏មានជាមួយស៊ុបខួរ ដែលអាចអោយគ្រប់គ្នាហុតក្ដៅៗប៉ូវកម្លាំងមួយទំហឹងដែរ។ បន្ថែមពីនេះទៀតក៏មាន បុកល្ហុងឆ្ងាញ់ៗច្រើនជម្រើសដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់, បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ, បុកប៉ាតេត្រចៀកជ្រូក, យាំគ្រឿងសមុទ្របែបថៃ និងមានប្រហិតស្ងោរទៀត គឺថាមួយមុខណាក៏អ៊ែម។
ស្គាល់ Let’s Eat ស៊ុបផ្សិតខួរចំហុយ ប៉ុណ្ណេះហើយលែងបារម្ភទៅ គឺថាចង់រងារប៉ុណ្ណាក៏លែងជាបញ្ហា ជាពិសេសសម្បូរទៅដោយមុខម្ហូបឆ្ងាញ់ៗបែបនេះទៀតមិនបាននាំគ្នាមកញ៉ាំម៉េចបាន? ៕
ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
លេខទូរសព្ទ៖ 096 800 60 50 / 096 61 64 221
ទីតាំង៖ ផ្លូវលេខ 138 កែងផ្លូវ 261 ( ក្រោយផ្ទះផាតធី សន្ធរម៉ុក)
វីដេអូ៖