អ្នកដែលនិយមចូលចិត្តញ៉ាំគុយទាវ ហ្វឺ ច្បាស់ជាបានស្គាល់រួចមកហើយជាមួយហាងគុយទាវដ៏ល្បី ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ ថ្វីត្បិតតែបង្កើតទើបតែបាន ៤ឆ្នាំក៏ពិតមែន តែទទួលបានការគាំទ្រខ្លាំង ក៏ព្រោះតែរសជាតិដ៏ពិសេសនៅទីនេះ។



សម្រាប់អ្នកដែលចូលចិត្តញ៉ាំគុយទាវតែនៅមិនទាន់បានមកសាក នៅហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ គួរតែមកណាព្រោះថានៅទីនេះគឺមានប្រភេទគុយទាវជាច្រើន អាចអោយគ្រប់គ្នាជ្រើសរើសបានតាមចំណូលចិត្តដែលក្នុងនោះមានដូចជា គុយទាវភ្នំពេញ គុយទាវសាច់គោ គុយទាវខគោ ហ្វឺ និងមានជាច្រើនទៀត។ រីឯគុយទាវដែលល្បីប្រចាំហាងមកហើយមិនញ៉ាំមិនបាននោះ មានដូចជាគុយទាវបាក់សៀក គុយទាវប្រហិតជក់ចិត្ត ដែលមានរសជាតិឆ្ងាញ់ពិសេសញ៉ាំហើយជាប់ចិត្តឌិតអារម្មណ៍ ញ៉ាំហើយចង់ញ៉ាំទៀត។ ហើយអ្វីដែលពិសេសបន្ថែមទៀតនោះ គឺរាល់គ្រឿងផ្សំទាំងអស់ ត្រូវបានធ្វើដោយចុងភៅប្រចាំហាងផ្ទាល់ ដែលមានដូចជាទឹកស៊ុប បាក់សៀក ម្ទេសឆា ម្ទេសជ្រក់ គឺឆ្ងាញ់ៗពិសេស។



ក្រៅពីប្រភេទគុយទាវ ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ ក៏មានបន្ថែមមីនុយបន្ថែមទៀតដូចជាបាយមាន់ចៀន បាយមាន់ហៃណាំ មីញាំ ហើយនិងស៊ុប ៤រដូវ ដែលមាន ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសញ៉ាំបានយ៉ាងរីករាយ។

បែបនេះកុំភ្លេចណាចង់ញ៉ាំគុយទាវឆ្ងាញ់ ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ ជាជម្រើសទី១ សម្រាប់លោកអ្នក ដែលគ្រប់គ្នាអាចមកញ៉ាំចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដល់ម៉ោង១០យប់។ ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ មានទីតាំងស្ថិតនៅទល់មុខ Global House សែនសុខ ៕




ហាង សូហៃ គុយទាវបាក់សៀក ស៊ុប៤រដូវ
លេខទូរសព្ទ៖ 070 855 933 / 076 88 55 933 / 069 550 933 / 078 471 472
ទីតាំង៖ ស្ថិតនៅទល់មុខ Global House សែនសុខ
វីដេអូ៖