អ្នករស់នៅម្តុំទួលគោក ឬផ្សារទួលគោកផ្ទាល់តែម្តង ប្រហែលជាបានស្គាល់រួចមកហើយ គឺ ហាង Dory seafood ល្បីឈ្មោះជាង ១០ឆ្នាំ មានលក់គ្រឿងសមុទ្រស្រស់ៗ កុម្មង់ភ្លាម ធ្វើភ្លាម ចម្អិនបានគ្រប់មុខ ហើយបច្ចុប្បន្ននេះបានផ្លាស់ប្តូរឈ្មោះថ្មី មក The Captain Seafood ដែលបានបន្ថែមជាមួយមុខម្ហូបជាង ២០០មុខបន្ថែមទៀត ដើម្បីផ្តល់ជាជម្រើសច្រើនជូនដល់អតិថិជន។
និយាយទៅបើសិនជាចង់ញុាំគ្រឿងសមុទ្រស្រស់ៗ ថ្មីៗ មិនបាច់ចំណាយពេលទៅណាឆ្ងាយទេ មករកហាង The Captain Seafood អ្វីក៏មានដែរ គ្រប់មុខតែម្តង ចង់កុម្មង់ម្ហូបអ្វីក៏បាន កុម្មង់ភ្លាមចម្អិនជូនភ្លាមៗ ហើយសម្រាប់ទីតាំងវិញធំទូលាយ មានផាសុកភាព ងាយស្រួលសម្រាប់ ការជួបជុំក្រុមគ្រួសារ ឬក្រុមការងារ ហើយផ្តល់ជម្រើសមុខម្ហូបរាប់រយមុខ បើគ្រឿងសមុទ្រវិញកុម្មង់អ្វីក៏បានដែរ អត់ខ្វះចឹងហ្មង ។
សម្រាប់អ្នកចង់ពិសាគ្រឿងសមុទ្រស្រស់ៗ មករកហាង The Captain Seafood ផ្លាស់តែឈ្មោះទេ តែរសជាតិដែលបងប្អូនធ្លាប់បានពិសា ធានានៅតែឆ្ងាញ់ដូចដើម អត់ផ្លាស់ប្តូរទេ ។
The Captain Seafood Restaurant
ទីតាំង៖ ខាងក្រោយផ្សារទួលគោក ផ្លូវ299 កែង301
លេខទូរសព្ទ៖ 078 284 082 / 023 880 398
បើករៀងរាល់ថ្ងៃ: 11 ព្រឹក – 9យប់
វីដេអូ៖