អ្នកចំការដូង នឹកឃ្លានស៊ុបចាំបាច់ទៅណាឆ្ងាយ ស៊ុបចង្កាក់ Volcano មកក្បែរខ្លួនហើយតើ?

ស៊ុបចង្កាក់ Volcano (សាខាបុរីពិភពថ្មីចំការដូង)

0
4386

សាខាថ្មីមកទៀតហើយ ស៊ុបចង្កាក់ Volcano សាខាថ្មីបុរីពិភពថ្មីចំការដូង ជាមួយការរៀបចំយ៉ាងស្រស់ស្អាត ដែលអាចអោយបងប្អូនអ្នកខាងចំការដូង អាចមកញ៉ាំស៊ុបដ៏ឈ្ងុយឆ្ងាញ់ហើយរីករាយជាមួយបរិយាកាសដ៏ស្រស់ស្រាយនៅទីនេះ។

សាខាថ្មីនេះ គឺធំទូលាយដែលមានរហូតដល់ទៅបីជាន់ឯណោះ ដោយអាចអោយបងប្អូនមកញ៉ាំ និងរៀបចំកម្ម​វិធីជប់លៀង ខួបកំណើតបានយ៉ាងរីករាយ ជាពិសេសគឺនៅជាន់ខាងលើដែលមានខ្យល់អាកាសត្រជាក់ស្រួល សាកសមជាមួយនិងការញ៉ាំស៊ុបក្ដៅៗធ្វើអោយទទួលបានអារម្មណ៍ល្អ។ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកចឹង គឺថាមកដល់ ស៊ុបចង្កាក់ Volcano គ្រប់គ្នាគឺមិនដែលរំលងជាមួយឈុតតម្លៃ ៣ម៉ឺនរៀលនោះទេ ព្រោះថាឈុតនេះគឺមានសាច់រហូតដល់ទៅ ២០ចង្កាក់ និងហ្វ្រីទឹកស៊ុបទាំងពីររសជាតិថែមទៀត ដែលអាចអោយយើងញ៉ាំឆ្អែតបាន ៣ ទៅ ៤នាក់ឯណោះ។

សម្រាប់តម្លៃសាច់ និងបន្លែគឺនៅតែរក្សាដដែលដោយ ១ចាន តម្លៃ ១៥០០៛ គ្រប់គ្នាអាចធ្វើការរើសបានតាមចិត្ត។ បើនិយាយពីទឹកស៊ុបវិញគឺហ្វ្រី អស់ហៅថែមៗដោយមិនគិតថ្លៃ និងមានពីររសជាតិសម្រាប់ធ្វើការជ្រើសរើស គឺរសជាតិធម្មតា​ និងរសជាតិតុងយ៉ាំ។ ណ្ហើយ អ្នកចំការដូងបែបនេះនៅចាំអីទៀត ចង់ញ៉ាំស៊ុបដែលឆ្ងាញ់ តម្លៃធូរថ្លៃ និងបរិយាកាសល្អនោះ កុំភ្លេចមកកាន់ ស៊ុបចង្កាក់ Volcano សាខាថ្មីបុរីពិភពថ្មីចំការដូង៕

ហាង ស៊ុបចង្កាក់ Volcano (សាខាបុរីពិភពថ្មីចំការដូង)
លេខទូរសព្ទ៖ 010 2222 26 / 090 2222 26
ទីតាំង៖ ចូលតាមក្លោងទ្វារ បុរីពិភពថ្មីចំការដូង ទៅត្រង់ដល់ស្ពាន ឆ្លងស្ពានបត់ស្ដាំប្រហែល ៥០ម៉ែត្រ

វីដេអូ៖