ចូលចិត្តញ៉ាំប្រភេទគុយទាវ ប្រភេទមី តែចង់ទទួលបានរសជាតិមួយដែលឆ្ងាញ់ និងប្លែកមាត់មែនអត់? មិនមានអ្វីជាបញ្ហា មកតែ Marugame Udon មកដឹងតែមិនខកបំណងហ្មងជាមួយ គុយទាវ និងមី ដែលមានទឹកស៊ុប រសជាតិពិសេសកូនកាត់ ខ្មែរជប៉ុន ឆ្ងាញ់ប្លែកមាត់ និងតម្លៃសមរម្យបំផុត។



កាន់លុយមកត្រឹមតែ 5$ 6$ អ្នកទាំងអស់គ្នាអាចកម្ម៉ង់ញ៉ាំជាមួយ Deluxe Set ដែលមាន ៦ជម្រើសសម្រាប់អ្នកទាំងគ្នាធ្វើការជ្រើសរើស ដោយ Set A, B, C មានតម្លៃ 5$ និង Set D, E, F តម្លៃ 6$ ដែលគេមានជាមួយមីអ៊ុដុង មួយចាន ហើយសម្រាប់តម្លៃទាំងអស់នេះគឺ ខុសគ្នាទៅតាមប្រភេទសាច់ដែរ។ ហើយអ្វីដែលសំខាន់សម្រាប់ មីអ៊ុដុង គឺគេបានធ្វើវាឡើងយ៉ាងយកចិត្តទុកដាក់ និងមានកាលកំណត់ត្រឹមត្រូវ ដោយត្រូវយកមកប្រើប្រាស់ភ្លាមៗបន្ទាប់ពីចម្អិនភ្លាមៗ ក្នុងករណីដែលទុកលើស ២០នាទីនោះគេមិនយកមកប្រើប្រាស់ទៀតនោះទេ ការធ្វើបែបនេះគឺដើម្បីអោយអតិថិជនទទួលបានរសជាតិសសៃមី ដែលឆ្ងាញ់និងប្រកបដោយគុណភាព ល្អសម្រាប់សុខភាព។ សម្រាប់ទឹកស៊ុបដែលប្រើប្រាស់ជាមួយមីអ៊ុដុង គឺជាទឹកស៊ុបរសជាតិដើមជប៉ុនពិតៗ។



រីឯគុយទាវអ៊ុដុង វិញគឺថាទឹកស៊ុបដែលប្រើប្រាស់ជាមួយមានលក្ខណៈពិសេសប្លែក រសជាតិកូនកាត់ខ្មែរកាត់ជប៉ុន ដែលអ្នកចូលចិត្តរសជាតិបែបខ្មែរក៏ញ៉ាំបាន អ្នកចូលចិត្តរសជាតិបែបជប៉ុនក៏ញ៉ាំបានធានាថាឆ្ងាញ់ប្លែកមាត់យ៉ាងពិសេស។ ដូចនេះចង់ញ៉ាំ មីអ៊ុដុង គុយទាវអ៊ុដុង បបួលគ្នាមក Marugame Udon មកពិតជាមិនខកបំណង ដោយអ្នកទាំងអស់គ្នាអាចមករកបាននៅសាខាមាត់ទន្លេ និងសាខាទួលទំពូង៕







Marugame Udon
សាខាទូលទំពូង៖ ស្ថិតលើផ្លូវ១៥៥ កែងផ្លូវ៤៧២
លេខទូរសព្ទ៖ 081 888 342
សាខាមាត់ទន្លេ៖ ស្ថិតនៅជាន់ផ្ទាល់ដីអាគារ៣១៣ Quayside ទល់មុខវត្តឧណ្ណាលោម
លេខទូរសព្ទ៖ 081 888 352
វីដេអូ៖