PappaRich ប្រជុំមុខម្ហូបម៉ាឡេ សាំងហ្កាពួរល្បីៗឆ្ងាញ់ៗពិសេសៗ មានវត្តមាននៅកម្ពុជាហើយ?

ភោជនីយដ្ឋាន PappaRich

0
3598

PappaRich អ្នកដែលនិយមចូលចិត្តទៅលេងម៉ាឡេ និង សាំងហ្កាពួរ ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយជាមួយនឹងភោជនីយដ្ឋានដ៏ល្បីមួយនេះដែល ប្រជុំដោយមុខម្ហូបម៉ាឡេ សាំងហ្កាពួរល្បីៗឆ្ងាញ់ៗពិសេសៗ និងបច្ចុប្បន្នសាខានៅច្រើនប្រទេសដែលមានដូចជា ម៉ាឡេ សាំងហ្កាពួរ អូស្ត្រាលី អាមេរិក ចិន កូរ៉េ ប្រ៊ុយណេ ហុងកុង ឥណ្ឌូនេស៊ី ញូវហ្សេឡេន ចក្រភពអង់គ្លេស ស្រីលង្ការ និងថ្មីៗនេះបានបង្ហាញវត្តមាននៅកម្ពុជាយើង។

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

សម្រាប់អ្នកដែលបានមកដល់ PappaRich កុំភ្លេចសាកភ្លក្សជាមួយនឹងមុខម្ហូបប្រចាំហាងដែលមានដូចជា បាយសាច់មាន់ហៃណាំ ដែរមានរសជាតិពិសេសចម្អិនដោយប្រើប្រាស់រូមន្តពិសេសជាង៧០ឆ្នាំមកហើយ គុយទាវឆាប្រចាំហាង រួមជាមួយនឹងតែ កាហ្វេ ដែលល្បីល្បាញខ្លាំងប្រចាំប្រទេសម៉ាឡេស៊ី ហើយនឹងបង្អែមផងដែរ។ បើនិយាយពីគ្រឿងផ្សំម្ហូប ភេសជ្ជៈដែលប្រើប្រាស់នៅក្នុងហាង គឺសុទ្ធតែបាននាំចូលមកពីប្រទេសម៉ាឡេស៊ី ដែលធ្វើអោយគ្រប់រសជាតិមុខម្ហូប និងភេសជ្ជៈ រក្សាបា​ននូវរសជាតិដើម។ អ្វីដែលពិសេសសម្រាប់អតិថិជនដែលពិសារម្ហូបហាឡា ក៏អាចមកញ៉ាំបានផងដែរ។

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

បានស្គាល់ប៉ុណ្ណេះហើយ អ្នកដែលនិយមចូលចិត្តញ៉ាំម្ហូបម៉ាឡេ សាំងហ្កាពួរ មិនចាំបាច់ទៅក្រៅប្រទេសទៀតទេ មកត្រឹមតែ PappaRich អាចញ៉ាំបានយ៉ាងរីករាយជាមួយមុខម្ហូបល្បីៗឆ្ងាញ់ៗពិសេសៗនៅទីនេះ៕

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

ភោជនីយដ្ឋាន PappaRich
លេខទូរសព្ទ៖ 099 555 265
ទីតាំង៖ ស្ថិតលើផ្លូវ៥១ កែងផ្លូវ៣២២ សង្កាត់បឹងកេងកង១

វីដេអូ៖