វិភាគ ការប្រកួតកក្រើក​យប់​នេះ! ​ព័រទុយហ្គាល់ ប៉ះវែល ​ក្រុម​ណា​ឡើង​ Final?

Portugal vs Wales

0
2395
Portugal vs Wales

យប់នេះ គឺជាការប្រកួតបើកឆាកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុបរវាងក្រុម Portugal ដែលដឹកនាំដោយ Ronaldo និងក្រុម Wales ដែលដឹកនាំដោយ Bale។ ការប្រកួតនេះ នឹងធ្វើឡើងនៅ ម៉ោង២យប់ ក្នុងពហុកីឡាដ្ឋាន Stade de Lyon នៅទីក្រុង Lyon។ កីឡាដ្ឋាននេះទទួលអ្នកទស្សនាបាន រហូតដល់ទៅ 58,000នាក់ ដែលចាប់ដំណើរការក្នុងឆ្នាំ2015។

Stade de Lyon
Stade de Lyon

អាជ្ញាកណ្តាលដែលត្រូវមកទទួលភារៈកិច្ចកាត់់សេចក្តីក្នុងយប់នេះ គឺលោក Jonas Eriksson។ ចំណែកជំនួយ ការរបស់លោកទាំង៤នាក់ទៀតមាន លោក Mathias Klasenius, លោក Daniel Wärnmark, លោកStefan Johannesson និងលោក Markus Strömbergsson។

Jonas Eriksson
Jonas Eriksson

ក្រឡេកមកមើលប្រវត្តិត្រួសៗរបស់ក្រុមទាំង ២វិញ

ក្រុមPortugal គឺទទួលបានលេខ៣ក្នុងពូលF ដែលប្រកួត៣ដង បាន ៣ពិន្ទុ។ ក្នុងវគ្គ1/8 គឺប្រកួតឈ្នះ ក្រុម Croatia ក្នុងម៉ោងបន្ថែម ដោយលទ្ធផល 1-0។ សំរាប់វគ្គ ¼ គឺបានយកឈ្នះក្រុម Poland ដោយការ ស៊ុតបាល់១១ម៉ែត្រ ក្នុងលទ្ធផល 5-3។ ចំណែកប្រវត្តិក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុប គឺធ្លាប់បង្ហាញខ្លួន ៦លើក។

សំរាប់កីឡាករដែលអាចនឹងចូលលេងនៅយប់នេះ គឺមាន Rui Patrício; Cédric, Fonte, Ricardo Carvalho, Guerreiro; Danilo, João Mário, Adrien Silva, Sanches; Nani និង Ronaldo។ ចំណែកកីឡាករ William Carvalho ត្រូវជាប់ពិន័យមិនអាចចូលប្រកួតបានទេ។ ហើយកីឡាករ Pepe ក៏មានបញ្ហារបួលភ្លៅផងដែរ។

លទ្ធផល៥ប្រកួតចុងក្រោយគឺ ឈ្នះ ២ដង ស្មើ ៣ដង

Poland 1-1 (3-5p) Portugal
Croatia 0-1 Portugal
Hungary 3-3 Portugal
Portugal 0-0 Austria
Portugal 1-1 Iceland

ចំណែកក្រុម Wales វិញ គឺទទួលបានលេខ១ក្នុងពូលB ដោយទទួលបាន ៦ពិន្ទុ។ ក្នុងវគ្គ1/8 គឺប្រកួតឈ្នះ ក្រុម Northern Ireland ក្នុងលទ្ធផល 1-0។ ហើយក្នុងវគ្គ1/4 បានយកឈ្នះក្រុម Belgium ក្នុងលទ្ធផល 3-1។ ចំណែកប្រវត្តិក្នុងពានរង្វាន់នេះ គឺជាលើកទីមួយរបស់ក្រុមដែលបានចូលរួម។

កីឡករដែលអាចមានវត្តមានក្នុងការប្រកួតយប់នេះមាន Hennessey; Chester, Ashley Williams, Collins; Gunter, Allen, Ledley, Jonathan Williams, Taylor; Bale និង Robson-Kanu។ ហើយក្នុងនៅកីឡាករ Davies និង Ramsey មិនអាចជួយក្រុមបានទេ ពីព្រោះជាប់ពិន័យ។

សំរាប់លទ្ធផល5ប្រកួតចុងក្រោយគឺ ឈ្នះ៤ដង ចាញ់១ដង

Wales 3-1 Belgium
Russia 0-3 Wales
England 2-1 Wales
Wales 2-1 Slovakia
Wales 1-0 Northern Ireland

ប្រវត្តិជួបគ្នារបស់ក្រុមទាំង២ គឺមានតែ ១ដងគត់ ដែលក្រុម Portugal យកឈ្នះ Wales 3-0 ។ បើតាមការវិភាគ ក្នុងការប្រកួតយប់នេះ គឺក្រុមWales អាចយកឈ្នះ 1-0។