ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡

WFC Cambodia 叫了个鸡

0
28484

ចូលចិត្តញ៉ាំមាន់បំពងស្រួយៗ សាច់មាន់ផ្អែមឆ្ងាញ់ មកនេះដឹងតែមិនខកបំណងហ្មងជាមួយមាន់បំពង ពីហាង WFC Cambodia 叫了个鸡​​ ។ និយាយពិថាស្រួយ រសជាតិវិញញ៉ាំហើយឆ្ងាញ់ចាប់មាត់ជាប់ចិត្ត អាចនិយាយបានថាឆ្ងាញ់ដល់លិឍដៃ?។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

មិនមកសាកម៉េចបាន បើរសជាតិគេឆ្ងាញ់ល្បីសឹងអី មានរហូតដល់ជាង ៨០០០សាខា នៅលើពិភពលោកចឹងអី ជាពិសេសក្នុងនោះមាន ១៥ប្រទេស។ សម្រាប់នៅកម្ពុជាយើង គឺទើបតែមានមួយសាខានេះតែប៉ុណ្ណោះ ដែលគ្រប់គ្នាអាចមកភ្លក្សរសជាតិបានជាមួយនឹង មានបំពងទាំងមូល ដែលមានមាន់បំពងខ្មៅ មាន់បំពងមាស មាន់ដុត និងឈុតមាន់បំពងជាដុំៗ។ សម្រាប់រសជាតិមាន់បំពងទាំងមូលនេះ គឺពិសេសខ្លាំងណាស់ ដោយផ្នែកខាងក្រៅស្រួយ រីឯសាច់ខាងក្នុងទន់ផ្អែម ញ៉ាំជក់មាត់តែម្ដង ទាំងមាន់បំពងខ្មៅ និងមាន់បំពងមាស។ ចំពោះមាន់បំពងជាដុំៗ ក៏រសជាតិពិសេសមិនធម្មតា ដោយគ្រប់គ្នាអាចកម្ម៉ង់ជាឈុតៗញ៉ាំបានយ៉ាងរីករាយ។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

ក្រៅពីនេះ ក៏មានជាមួយនឹងប៊ឺហ្គឺ រសជាតិមាន់បំពង និងភេសជ្ជៈជាច្រើនមុខទៀតផងដែរ អ្នកអាចធ្វើការកម្ម៉ង់មួយណាញ៉ាំក៏បាន ជាពិសេសសម្រាប់ប៊ឺហ្គឺ គឺគ្រប់គ្នាគួរតែញ៉ាំក្ដៅៗ ព្រោះថាសាច់នំប៉័ងទន់ល្អ និងពេលញ៉ាំប៉ះជាមួយមាន់បំពងក្ដៅៗដ៏មានរសជាតិទៀត គឺថាជាតិខ្លាំងតែម្ដង។

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

កុំភ្លេចណានឹកឃ្លាន ចង់ញ៉ាំមាន់បំពង WFC Cambodia 叫了个鸡​​ ផ្ដល់ជូននូវរសជាតិដ៏ឆ្ងាញ់ជូនលោកអ្នកមិនអោយខកបំណង ជាពិសេសមាន់បំពងខ្មៅ និងមាន់បំពងមាសទាំងមូល ញ៉ាំហើយចង់ញ៉ាំទៀត។ WFC Cambodia 叫了个鸡​​ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ៕

WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​
WFC Cambodia 叫了个鸡​​

WFC Cambodia 叫了个鸡​​
លេខទូរសព្ទ៖ 099 891 818
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម (ចុះពីស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមមកហួសស្តុប Pizza Company ប្រហែល ២០០ម៉ែត្រហាងនៅខាងស្ដាំដៃ)
ផែនទី៖ https://goo.gl/maps/D82gzWywxbXpioHS8

វីដេអូ៖