ពិតជាល្បីមិនធម្មតាមែន លក់ ៣ជំនាន់មកហើយ លក់តាំងពីកុង តរហូតដល់ចៅ បើគិតជាឆ្នាំវិញមិនតិចទេ ហើយរូបមន្តរំងាស់ទឹកស៊ុប និងរូបមន្តចម្អិនម្ហូបនេះ នៅតែរក្សាមកដល់កូន តរហូតដល់ចៅ ធ្វើអោយអតិថិជនដែលបានពិសាមុខម្ហូបទាំងនេះហើយ គឺសរសើរថានៅតែឆ្ងាញ់គ្រប់ៗគ្នា នោះគឺ ហាងគុយទាវឆ្ងាញ់ ៣ជំនាន់ ។
សម្រាប់វត្តមាន ហាងគុយទាវ ឆ្ងាញ់ ៣ជំនាន់ បើកលក់នៅភ្នំពេញនៅឆ្នាំ២០១៥ បើកគិតមកដល់ពេលនេះគឺបាន ៦ឆ្នាំមកហើយ តែសម្រាប់ប្រវត្តិនៃការលក់វិញ ក៏ដូចជារូបមន្ត នៃការចម្អិន បន្តរាប់ឆ្នាំមកហើយតាំងពីជំនាន់កុង បន្តមកដល់កូន ហើយបច្ចុប្បន្ននេះគឺបន្តដល់ចៅនេះតែម្តង សម្រាប់មុខម្ហូបក៏ដូចជាស៊ុប ផ្តោតសំខាន់លើភាពឆ្ងាញ់ ហើយស៊ុបមានលក្ខណៈប៉ូវកំលាំង ជំនួយដល់សុខភាព ដែលរូបមន្តនេះបន្តតាំងពីកុងមកម្លេស បើគិតមកដល់ពេលនេះ គឺ ៣ជំនាន់មកហើយ។
ហាងគុយទាវ ឆ្ងាញ់ ៣ជំនាន់ មានទីតាំងនៅក្បែរស្ថានទូតចិន ដែលបើកដំណើរការលក់ នៅអាហារ៣ពេល ព្រឹក ថ្ងៃត្រង់ និងរសៀល គឺថាមកពេលណាក៏មានម្ហូបញុាំដែរអត់ខ្វះទេ ស៊ុប បាយកុម្មង់ មានគ្រប់ជម្រើស ហើយសម្រាប់បរិយាកាសខាងក្នុងហាងត្រជាក់ល្អ សក្កិសមសម្រាប់ការជួយជុំ ។
ហាង គុយទាវ ឆ្ងាញ់ ៣ជំនាន់
ទីតាំង៖ ផ្លូវ 175 ក្រោយស្ថានទូតចិន
លេខទូរសព្ទ៖ 098 927 333 / 090 972 333
វីដេអូ៖