ម្ហូបខ្មែរឆ្ងាញ់រសជាតិដើមរូបមន្តដើមដែលចាប់បើកតាំងពីឆ្នាំ១៩៩៤ ពីភោជនីដ្ឋាន រំចង់

ភោជនីយដ្ឋាន រំចង់

0
24114

គ្រាន់តែលឺឈ្មោះ ភោជនីយដ្ឋាន រំចង់ អ្នកដែលនិយមចូលចិត្តញ៉ាំម្ហូបខ្មែរ ច្បាស់ជាមានអ្នកធ្លាប់ស្គាល់ហើយជាមួយ នឹងកេរ្តិ៍ឈ្មោះដ៏ល្បីដែលបើកលក់តាំងពីឆ្នាំ១៩៩៤ ដែលមានទីតាំងនៅផ្លូវជាតិលេខ៦ សង្កាត់ព្រែកលាប។ ពេលនេះសម្រាប់អតិថិជនចាស់ ថ្មីដែលនឹករសជាតិចង់ញ៉ាំ ចង់ភ្លក្សរសជាតិអាចមករកបាននៅទីតាំងថ្មី នៅលើផ្លូវ៥៦៦ ខាងលិចសាលាបឋមទួលគោក។

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

បានមកដល់ហើយ ចង់ញ៉ាំម្ហូបខ្មែរ ចង់មុខម្ហូបអីក៏មាន ព្រោះថាមានរហូតដល់ទៅជិត ១០០មុខឯណោះ ហើយបើរសជាតិវិញពិសេសលែងនិយាយហើយ ជាមួយនឹងរូបមន្តគ្រឿងផ្សំ តជំនាន់ពីម្ដាយមកកូនដោយនៅតែរក្សាភាពឆ្ងាញ់មិនផ្លាស់ប្ដូរ។ សម្រាប់មុខម្ហូបដែលពិសេសៗប្រចាំងហាងដែលគ្រប់គ្នាមកហើយ គួរតែសាកមិនអាចរំលងបាននោះមានដូចជា មាន់អាំង ខមុាំ ម្ជូរពងត្រី និងម្ជូរស្លឹកក្នឹង ដែលប៉ុន្មានមុខនេះអាចនិយាយបានថាញ៉ាំហើយជាប់ចិត្តហ្មង។

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

ភោជនីយដ្ឋាន រំចង់ នៅទីតាំងថ្មីនេះគឺមិនត្រឹមតែមានមុខម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ បរិយាកាសក៏ពិសេសមិនធម្មតាទាំងខាងក្នុង ទាំងខាងក្រៅគឺធំទូលាយ ដែលអាចអោយគ្រប់គ្នាអង្គុយញ៉ាំជុំគ្រួសារ ក្រុមការងារ មិត្តភក្ដិបានយ៉ាងរីករាយ។ ជាពិសេសសម្រាប់អតិថិជនចាស់ កុំភ្លេចមករំលឹករសជាតិជាមួយមិត្តភក្តិ និងមនុស្សដែលធ្លាប់ញ៉ាំជាមួយ រំលឹកអនុស្សវរីយល្អៗពីមុន៕

ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់
ភោជនីយដ្ឋាន រំចង់

ភោជនីយដ្ឋាន រំចង់
ទូរសព្ទ៖ 012 887 073
ទីតាំង៖ ស្ថិតនៅលើផ្លូវ566 ខាងលិចសាលាបឋមសិក្សាទួលគោក (300ម៉ែត្រ)
(ចាប់បើកពីម៉ោង 9ព្រឹក ដល់ម៉ោង 9យប់)

វីដេអូ៖