ដឹងអត់ថា ទឹក​ផ្លែ​ទទឹម​ជួយ​ទប់ស្កាត់​អ្វីខ្លះ?

Pomegranate

0
2759
Pomegranate
Pomegranate

ដោយ ៖ ឈិត គឹមឆុន

ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ០៨:៥៨   (04-07-2016 08:58)

ឆ្លងតាមការសិក្សាមួយបានអះអាងថា ទឹកផ្លែទទឹមអាចជួយទប់ស្កាត់ជំងឺបេះដូង កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងជួយធ្វើឲ្យល្អប្រសើរនូវជីវិតផ្លូវភេទ ។

ការសិក្សាដែលបានចំណាយប្រាក់អស់២លានផោនបានរកឃើញថា ការទទួលទានវាជាប្រចាំអាចជួយធ្វើឱ្យយឺតយ៉ាវនូវដំណើរការចាស់ទៅតាមអាយុរបស់ DNA ។ នៅក្នុងការពិសោធ អ្នកវិទ្យាសាស្ត្របានប្រើរយៈពេល១ខែដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្ត៦០នាក់។ ជាលទ្ធផលគេរកឃើញថា មានការថយចុះយ៉ាងសំខាន់មួយនៅក្នុងឧបករណ៍គូសចំណាំទាក់ទងនឹងការបំផ្លាញកោសិកាដែលអាចធ្វើឲ្យតួនាទីខួរក្បាល សាច់ដុំ ថ្លើម តម្រងនោមក៏ដូចជាភាពចាស់ទៅតាមអាយុស្បែកជ្រីវជ្រួញ ។

Pomegranate
Pomegranate Tree
Pomegranate
Pomegranate Juice

យោងតាមការអះអាងនៃក្រុមស្រាវជ្រាវរបស់មន្ទីរពិសោធន៍ឯកជន ProbelteBio នៅទីក្រុង Mucia ប្រទេសអេស្ប៉ាញថា ការថយចុះនេះត្រូវបានគេគិតថា នឹងជួយបន្ថយល្បឿននៃអុកស៊ីដកម្មរបស់ DNA នៅក្នុងកោសិកាដែលកើតឡើងតាមធម្មជាតិ ។

Dr Sergio Streitenberger ដែលជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖ «យើងពិតជាមានក្តីរំភើបជាខ្លាំងចំពោះលទ្ធផលនៃការសិក្សាលើកនេះ» ។ ផ្លែទទឹមត្រូវគេចាត់ទុកថា ជាអាហារដ៏វិសេសអស់ជាច្រើនសតវត្សមកហើយ ។ វាផ្ទុកទៅដោយវីតាមីន A, C និង Eក៏ដូចជាសារធាតុដែកនិងសារធាតុប្រឆាំងអុកស៊ីដកម្ម-ជាប្រភេទសារធាតុគីមីដែលជួយប្រឆាំងទប់ទល់នឹងម៉ូលេគុលអុកស៊ីសែនដ៏គ្រោះថ្នាក់ហៅថារ៉ាឌីកាល់សេរី ។

ទាក់ទងនឹងជិវិតភេទវិញ អ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Firat Universityប្រទេសតួកគីបានអះអាងថា វាបានជួយធ្វើឲ្យល្អប្រសើរនូវគុណភាពទឹកកាម ធ្វើឲ្យលិង្គងើបរឹង។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាលទ្ធផលដែលពិសោធន៍លើសត្វកណ្តុរតែប៉ុណ្ណោះ ។

គួររំលឹកថា ការស្រាវជ្រាវកាលពីឆ្នាំកន្លងទៅដោយសាកលវិទ្យាល័យ Queen Margaret University នៅទីក្រុង Edinburgh បានបង្ហាញថា ទឹកផ្លែទទឹមអាចជួយកាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការងារបានទៀតផង ៕