AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា អង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO ) បានចុះបញ្ជីបេតិកភណ្ឌពិភពលោកចំនួន៤កន្លែង គឺ ប្រព័ន្ធចែកចាយទឹក Qanat ប្រទេសអីុរ៉ង់,ភូមិសាស្ត្រវប្បធម៌នៃសិល្បៈលើផ្ទាំងថ្ម «ជួជាំងហួសាន» ប្រទេសចិន, វិហារ Nalanda ប្រទេសឥណ្ឌា និង Nan Madol ទីក្រុងដែលបោះបង់ចោល និងជាមជ្ឈមណ្ឌលប្រារព្ធពិធីសាសនានៅតំបន់ឆ្នេរភាគខាងកើតប្រទេសមីក្រូណេស៊ី ។ ការសម្រេចនោះនៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ក្រុងអីុស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១៥ កក្កដា ២០១៦ ។
ទោះបីជាមជ្ឈមណ្ឌលប្រារព្ធពិធីបុណ្យសាសនារបស់ប្រទេសមីក្រូណេស៊ី បានចាត់បញ្ចូលជាប្រភពបេតិភណ្ឌពិភពលោកថ្មីក៏ដោយ ប៉ុន្តែទីតាំងនោះត្រូវគណៈកម្មការបេតិកភណ្ឌពិភពលោក ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះទីតាំងបេតិកភណ្ឌពិភពលោក ស្ថិតក្នុងគ្រោះថ្នាក់របស់យូណេស្កូ ។
កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦ គណៈ កម្មការបេតិកភណ្ឌពិភពលោកបានចុះបញ្ជីក្រុងបុរាណ Djenne ប្រទេសម៉ាលី ជាបេតិកភណ្ឌពិភពលោក កំពុងទទួលរងគ្រោះថ្នាក់ ៕
១. ប្រព័ន្ធចែកចាយទឹក Qanat
២. ភូមិសាស្ត្រវប្បធម៌នៃសិល្បៈលើផ្ទាំងថ្ម “ជួជាំងហួសាន”
៣. វិហារ Nalanda ប្រទេសឥណ្ឌា
៤. ទីក្រុង Nan Madol