ធ្លាប់តែមើលខ្សែភាពយន្ត (Avatar)​ ការពិតមានភ្នំឈ្មោះហ្នឹងមែន!

Avatar Mountain

0
4232
Avatar mountain

គ្រប់គ្នាមានដែលមើលខ្សែភាពយន្ត អវតារ (Avatar) ដែរទេ? សំរាប់ថ្ងៃនេះ KSPG.TV សូមបង្ហាញ ពីភ្នំមួយដែលមានឈ្មោះអវតារ (Avatar) តើមានលក្ខណះពិសេស អ្វីខ្លះ ? យើងខ្ញុំសូមធ្វើការពិពណ៍នាតែម្តង ។

ក្រុង Zhangjiajie ស្ថិតនៅខេត្តហ៊ូណាន ប្រទេសចិន ជាទីក្រុងព័ទ្ធជុំវិញដោយភ្នំ និងធម្មជាតិដ៏ស្រស់ត្រកាលមានប្រភពទេសចរណ៍សំខាន់ចំនួន២កន្លែង រួមមានតំបន់ យ៉ុងទីង ឬជាទីក្រុងមាន «ទ្វារសួគ៌ាធៀនមីនសាន» ជាទីកន្លែងទេសចរណ៍ដ៏ទាន់សម័យ និងតំបន់អភិរក្ស «វូលីងយួន» នៅខាងក្រៅក្រុងដែលមានភ្នំអវតារ (Avatar) ជាចំណុចសំខាន់របស់អ្នកទេសចរ ។

Avatar mountain

ភ្នំអវតារ ភាសាចិនហៅថា «ធៀនជឺសាន» ឬ «ភ្នំចក្រពត្តិ » ខណៈពេលប្រវត្តិនិទានគួរឱ្យចាប់អារម្មណ៍បញ្ជាក់ថា កាលពីដើមឡើយប្រជុំភ្នំមួយនេះហៅថា «ប្រជុំថ្មវេហាស៍» «នៅភាគខាងត្បូង» ព្រោះស្ថិតនៅភាគខាងត្បូងខេត្ត  Hunan ។បណ្តាអ្នកទេសចរទាំងចិន និងបរទេសហៅភ្នំនេះតាមឈ្មោះរបស់ខ្សែភាពយន្តអវតារថា «ភ្នំអវតារ» បច្ចុប្បន្នជាទីតាំងទេសចរណ៍ធម្មជាតិលើកដំបូងរបស់ចិនស្ថិតនៅតំបន់ឧទ្យានជាតិ Zhangjiajie ឬឧទ្យាន«Wulingyuan» ។ ភ្នំអវតារ និងប្រជុំផ្ទាំងថ្ម ក្នុងឧទ្យាន Zhangjiajie  ជាភ្នំថ្មភក់ មានអាយុប្រហែល៣៨០លានឆ្នាំ ដោយសន្និដ្ឋានថា បរិវេណនោះធ្លាប់ជាសមុទ្រកាលពីមុន ក្រោយមកសម្បកផែនដីចាប់ផ្តើមបាក់ស្រុត ត្រូវខ្យល់និងទឹកភ្លៀងបោកបក់លេចរូបរាងជាព្រៃភ្នំ ដោយមានថ្មយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ន ។

Avatar mountain

អវតារមានកំពូលភ្នំជាង៣ពាន់កំពូល និងកំពូលដែលខ្ពស់បំផុតប្រហែល១.២៥០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ។ កំពូលភ្នំអវតារភាគច្រើនមានលក្ខណៈស្រដៀងគ្នា គឺជាផ្ទាំងថ្មខ្នាតធំឡើងខ្ពស់ត្រដែត រួមទាំងមានព្រៃឈើខៀវខ្ចី ។ លើសពីនេះនៅក្នុងឧទ្យាន Zhangjiajie មានសត្វបង្កួយហោះ ជាសត្វសំខាន់ក្នុងរឿងអវតារ ហើយអ្នកទេសចរនិយមថតរូបទុុកជាអនុស្សាវរីយ៍ ។ នៅទីនោះមានលក់វត្ថុអនុស្សាវរីយ៍ ភេសជ្ជៈ និងអាងទឹកមានរូបសំណាកអណ្តើកជាច្រើនក្បាល។

Avatar mountain

ម៉ោះទស្សនា វីដេអូខាងក្រោមនេះ ចង់ដឹងថាការធ្វើដំណើរទៅកាន់ភ្នំនេះមានសភាពយ៉ាងណា និង មានទេសភាពស្រស់ត្រកាលកំរិតណាទៅណ៎ ?

https://www.youtube.com/watch?v=zbnQEiXHT_Q

ប្រភព៖ Youtube Channel