ពេលដែលគេងមិនលក់ គួរធ្វើដូចម្តេច?

How to get asleep fast

0
1602
How to fall asleep fast

ការគេងមិនលក់ គឺជា ស្ថានភាពដែលយើងពិបាកគេង បើទោះ ជាយើងមានពេលវេលា គ្រប់គ្រាន់សម្រាប់គេងក៏ដោយ ។ ការគេងមិនលក់អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬក៏ការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម ។

How to fall asleep fast

ការគេងមិនលក់មានច្រើនដូចជា មូលហេតុផ្លូវកាយ ផ្លូវចិត្ត ទាក់ទងនឹងបរិស្ថាន ឬក៏កន្លែងគេងមានសំឡេងរំខានមូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន ឬគេងមិនទៀងពេលជាដើម ។

How to fall asleep fastដូច្នេះ ខាងក្រោម គឺជាវិធីសាស្ត្រងាយៗ សំរាប់អ្នកគេងមិនលក់ សូមទស្សនា វីដេអូ ដូចតទៅ ។

ប្រភពពី ៖ YouTube Channel MiniLucie13

អូ៎ ការគេងមិនលក់ម្ដងម្កាល ឬ ក្នុងរយៈពេលមួយទៅពីរថ្ងៃអាចជារឿងធម្មតា ដែលមនុស្សគ្រប់គ្នាអាចជួបប្រទះក៏ដោយក្ដី ក៏ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុដែលនាំឲ្យគេងមិនលក់ ។ ការប្រើប្រាស់ថ្នាំងងុយគេងដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅអាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ ។ ប្រសិនបើលោកអ្នកមានការរំខានដោយបញ្ហាគេងមិនលក់ សូមមកទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ។