ឆាសាច់គោពោតបារាំង ម្ហូបដើម្បីសុខភាព

ឆាសាច់គោពោតបារាំង

0
2212
ឆាសាច់គោពោតបារាំង
ឆាសាច់គោពោតបារាំង

ពោតបារាំងជាបន្លែម្យ៉ាងដែលមានមាឌស្ថានតូចច្រលឹងពណ៌បៃតង និងអាចយកទៅច្នៃចម្អិនជាម្ហូបផ្សេងៗតាមការចូលចិត្ត។ ចឹងហើយថ្ងៃនេះយើងសូមលើកយកវិធីធ្វើម្ហូបមួយមុខដែលពាក់ព័ន្ធនឹងពោតបារាំងមកបង្ហាញតែម្តង៖

គ្រឿងផ្សំត្រូវមាន៖

  • ពោតបារាំង ៣០០ក្រាម
  • សាច់គោ ៣០០ក្រាម
  • ប្រេងឆា ២ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៣កំពឹស
  • ម្ទេសស្រស់ តាមចំណូលចិត្ត
  • អំបិលកន្លះស្លាបព្រាកាហ្វេ
  • ទឹកត្រី កន្លះស្លាបព្រាបាយ
  • ប្រេងខ្យង កន្លះស្លាបព្រាបាយ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • ស្ករសកន្លះស្លាបព្រាកាហ្វេ ឬ១ស្លាបព្រាកាហ្វេតាមចំណូលចិត្ត

បញ្ជាក់៖ សំរាប់ម្ហូបនេះប្រហែលជាមានបងប្អូនមួយចំនួន ពិបាកញ៉ាំ ព្រោះថាបន្លែពោតបារាំងមិនសូវជាមានអ្នកចូលចិត្តនោះទេ ដោយសារវាមានសារធាតុម្យ៉ាងដែលអណ្តាយ តែដោយសារវាល្អសំរាប់សុខភាព ចឹងហើយយើងក៏រិះរកវិធីច្នៃម្ហូបនេះដើម្បីធ្វើយ៉ាងណា អោយយើងអាចញ៉ាំពោតបារាំងបាន ដោយវិធីខុសៗគ្នា។

ពោតបារាំង
ដើមពោតបារាំង
ពោតបារាំង
ផ្លែពោតបារាំង

ក្រៅពីអាចយកធ្វើម្ហូបបានហើយ បន្លែមួយមុខនេះក៏អាច ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនផងដែរ។ ហើយខាងក្រោមនេះជាអត្ថប្រយោជន៍ដែលមានក្នុងពោតបារាំងចំពោះសុខភាព។

១. មានសារធាតុសរសៃ Fiber ជួយដល់រាងកាយ
២. ជួយរក្សាតុល្យភាព ជាតិអាស៊ីតក្នុងរាងកាយ
៣. សំបូរវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្ម
៤. សំបូរសារធាតុបំប៉នវីតាមីនB
៥. សំបូរសារធាតុបំប៉នវីតាមីន C
៦. សំបូរសារធាតុបំប៉នវីតាមីន K