ពោតបារាំងជាបន្លែម្យ៉ាងដែលមានមាឌស្ថានតូចច្រលឹងពណ៌បៃតង និងអាចយកទៅច្នៃចម្អិនជាម្ហូបផ្សេងៗតាមការចូលចិត្ត។ ចឹងហើយថ្ងៃនេះយើងសូមលើកយកវិធីធ្វើម្ហូបមួយមុខដែលពាក់ព័ន្ធនឹងពោតបារាំងមកបង្ហាញតែម្តង៖
គ្រឿងផ្សំត្រូវមាន៖
- ពោតបារាំង ៣០០ក្រាម
- សាច់គោ ៣០០ក្រាម
- ប្រេងឆា ២ស្លាបព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹស
- ម្ទេសស្រស់ តាមចំណូលចិត្ត
- អំបិលកន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ប្រេងខ្យង កន្លះស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករសកន្លះស្លាបព្រាកាហ្វេ ឬ១ស្លាបព្រាកាហ្វេតាមចំណូលចិត្ត
បញ្ជាក់៖ សំរាប់ម្ហូបនេះប្រហែលជាមានបងប្អូនមួយចំនួន ពិបាកញ៉ាំ ព្រោះថាបន្លែពោតបារាំងមិនសូវជាមានអ្នកចូលចិត្តនោះទេ ដោយសារវាមានសារធាតុម្យ៉ាងដែលអណ្តាយ តែដោយសារវាល្អសំរាប់សុខភាព ចឹងហើយយើងក៏រិះរកវិធីច្នៃម្ហូបនេះដើម្បីធ្វើយ៉ាងណា អោយយើងអាចញ៉ាំពោតបារាំងបាន ដោយវិធីខុសៗគ្នា។
ក្រៅពីអាចយកធ្វើម្ហូបបានហើយ បន្លែមួយមុខនេះក៏អាច ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនផងដែរ។ ហើយខាងក្រោមនេះជាអត្ថប្រយោជន៍ដែលមានក្នុងពោតបារាំងចំពោះសុខភាព។
១. មានសារធាតុសរសៃ Fiber ជួយដល់រាងកាយ
២. ជួយរក្សាតុល្យភាព ជាតិអាស៊ីតក្នុងរាងកាយ
៣. សំបូរវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្ម
៤. សំបូរសារធាតុបំប៉នវីតាមីនB
៥. សំបូរសារធាតុបំប៉នវីតាមីន C
៦. សំបូរសារធាតុបំប៉នវីតាមីន K