ឆ្ងាញ់ម៉ង! លក់មិនទាន់នំប័ុងប៉ាតេផ្សារកាប់គោ

នំប័ុងប៉ាតេផ្សារកាប់គោ

0
3184
នំប័ុងប៉ាតេផ្សារកាប់គោ
នំប័ុងប៉ាតេផ្សារកាប់គោ

បើនិយាយទាក់ទងនឹងនំប័ុងប៉ាតេ ពិតជាមានច្រើនកន្លែងណាស់នៅទីក្រុងភ្នំពេញយើង។ ដោយឡែកហាងនំប័ុងប៉ាតេមួយនេះវិញហាក់មានភ្ញៀវ ឈរចាំទិញខុសប្លែកធម្មតា ដែលបណ្តាលចិត្តអោយអ្នកដំណើរជិះកាត់ចង់សាកភ្លក្សដែរ។

IMG_4237

ថ្ងៃនេះខ្ញុំសូមណែនាំហាងលក់នំប័ុងប៉ាតេមួយកន្លែងនោះគឺ មានឈ្មោះថា “នំប័ុងប៉ាតេ ផ្សារកាប់គោ”។ និយាយពីរសជាតិវាវិញបើបានញាំុម្តងហើយចង់ញាំុម្តងទៀត។ ចឹងពេលដែលទំនេរម្តងៗ គិតចង់ទៅញាំុនំប័ុងប៉ាតេ គួរសាកទៅញាំុរសជាតិក៏ឆ្ងាញ់ ហើយតម្លៃក៏សមរម្យទៀត ពោលគឺ ៣០០០៛ ក្នុង១កំណាត់។

នំប័ុងប៉ាតេ
នំប័ុងប៉ាតេ

នំប័ុងដែលអាំងក្តៅៗ ដាក់ជាមួយប័រ ផ្គាប់ផ្សំជាមួយគ្រឿង ជ្រក់ល្ហុង និងសាច់ប៉ាតេដែលមានរសជាតិឆ្ងុយឃើញហើយស្រក់ទឹកមាត់ម៉ង។

នំប័ុង
នំប័ុង

តែឈប់សិនបើចង់ដឹងថាហាងលក់នំប័ុងប៉ាតេនេះមានរសជាតិឆ្ងាញ់ប៉ុណ្ណា សូមមើលពីវីដេអូនេះទាំងអស់គ្នា