យប់មិញនេះ ក៏មានការប្រកួតក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសផងដែរ។ នៅក្នុងនោះសំរាប់ការប្រកួត សប្តាហ៍ទី២នេះ ក្រុមខ្លាំងៗ ទាំងអស់សុទ្ធតែទទួលបានជ័យជំនះ ក្នុងនោះមានដូចជាៈ Manchester United យកឈ្នះ Southampton 2-0, ក្រុម Man City យកឈ្នះ Stoke City 4-1, ក្រុម Chelsea យកឈ្នះ Watford 2-1 នឹងក្រុម Arsenal ស្មើជាមួយ Leicester City 0-0។ ប៉ុន្តែក្រឡេចមកមើល ក្រុម ហង្សក្រហម Liverpool វិញ គឺត្រូវក្រុម Burnley ស៊ុតបញ្ចូលទី 2គ្រាប់ បណ្តាលអោយចាញ់។
សំរាប់តារាងចំណាត់ថ្នាក់ក្នុងសប្តាហ៍ទី២នេះ ក្រុម Man City ស្ថិតនៅកំពូលតារាង មាន 6ពិន្ទុ ស្មើ នឹងក្រុមបិសាចក្រហម Manchester United ប៉ុន្តែក្រុម Man City មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន ជាង។
https://youtu.be/FRvrr7n0YmY