ងាយៗ ក្នុងការធ្វើមីបំពងសាច់ជ្រូក ដោយខ្លួនឯងនៅផ្ទះ!

0
1572
មីបំពងសាច់ជ្រូក
មីបំពងសាច់ជ្រូក

ជាធម្មតាយើងឃើញស្រាប់ហើយថាស្ត្រីមេផ្ទះគាត់មានគន្លឹះជាច្រើនក្នុងការធ្វើម្ហូបអាហារដើម្បីឲ្យគ្រួសារមានសុភមង្គល។ នេះហើយជាហេតុដែលយើងចាំបាច់ត្រូវតែចេះធ្វើម្ហូបអាហារឲ្យបានច្រើនមុខ ជាពិសេសនោះគឺអាហារដែលប្លែកៗ និងមានរសជាតិឆ្ងាញ់ដែលក្រុមគ្រួសាររបស់យើងមិនធ្លាប់ស្គាល់ពីមុន។

ថ្ងៃនេះផងដែរយើងខ្ញុំណែនាំនូវមុខម្ហូបមួយដែលមានឈ្មោះថា មីបំពងសាច់ជ្រូក សម្រាប់មុខម្ហូបមួយនេះ ស្តាប់ទៅប្លែក ធ្លាប់តែលឺមីស្រុះ និយាយពីរសជាតិវាវិញឆ្ងាញ់ផ្គាប់ផ្សំជាមួយទឹកជ្រលក់ និងស្រឡាត់ស្រស់ៗ គឺធ្វើឲ្យអ្នកញាំុម្តងហើយចង់ញាំុម្តងទៀត ចំពោះការធ្វើម្ហូបនេះងាយស្រួលបំផុតសម្រាប់អ្នកទាំងអស់គ្នា។

មីបំពងសាច់ជ្រូក
មីបំពងសាច់ជ្រូក

គ្រឿងផ្សំមាន៖

១. មី ២កញ្ចប់
២. សាច់ជ្រូកចិញ្រាំ្ច ២ខាំ
៣. ខ្ទឹមសចិញ្រាំ្ច ៣កំពឹស
៤. ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
៥. ស្ករស ១ស្លាបព្រាកាហ្វេ
៦. អំបិល ១/២ស្លាបព្រាកាហ្វេ
៧. ម្រេច ១ស្លាបព្រាកាហ្វេ
៨. ទឹកស៊ីអីវ ១ស្លាបព្រាកាហ្វេ
៩. ស្លឹកខ្ទឹមហាន់
១០. ការ៉ុត ១/២កូនចានចង្កឹះ
១១. ពងមាន់ ១គ្រាប់
១២. ម្សៅបំពង ១កូនចានចង្កឹះ
១៣. ជីវ៉ាន់ស៊ុយតាមចំណង់ចំណូលចិត្ត

បើចង់ដឹងពីវិធីធ្វើមុខម្ហូបនេះមានគ្រឿងផ្សំយ៉ាងណានោះ សូមមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា!