យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ព្រមទាំងសេវាកម្មផងដែរ។

ថ្ងៃនេះផងដែរយើងខ្ញុំសូមណែនាំហាងសាច់អាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១២ ផ្លូវ២៨៧ កែងផ្លូវ៥២៨ ទួលគោក (ជិតសាកលវិទ្យាល័យវេស្ទើន)។ និយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញាំុម្តងហើយ អ្នកនឹងចង់មកញាំុម្តងទៀត។

សាច់អាំង១៦៨

មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបានថែមទៀតផង មានទីកន្លែងធំទូលាយ អង្គុយញាំុសាច់អាំងដែលលើកពីខ្ទះឈ្ងុយៗ ជាពិសេសទៀតនោះគឺ មានតន្ត្រីកំដរអារម្មណ៍ថែមទៀតផង។

Concert Sach Ang 168

ហាងសាច់អាំងនេះមានចំណុចពិសេសៗ ជាច្រើនដែលធ្វើឲ្យមានភ្ញៀវជាច្រើនចូលចិត្តមកញាំុសាច់អាំងក្នុ្ងងហាងនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអ្វីដែលប្លែកនោះគឺ សាច់អាំងក្នុងនោះរួមមាន៖ សាច់គោ ក្រលៀនគោ សាច់គោអូស្ត្រាលី សាច់ចៀម កន្សោមគោ ថ្លើមគោ សាច់ប្រឡាក់ម្ទេស បង្គារ និងមឹកជាដើម-ល-។ បន្ថែមពីនេះទៅទៀត ហាងសាច់អាំង១៦៨ ក៏មានជាម្ហូបអាហារជាច្រើនដូចជា៖ បាយឆាយាំុងចូវ, គោចូលព្រៃ, ស៊ុប ១ឆ្នាំងត្រឹមតែ៣០០០០៛…។

បាយឆាយាំុងចូវ
បាយឆាយាំុងចូវ
គោចូលព្រៃ
គោចូលព្រៃ

បញ្ជាក់៖ សំរាប់សាច់អាំងមួយឈុតបញ្ចុះតម្លៃ៣០% ទៅលើ សាច់គោ ក្រលៀន ថ្លើម បេះដូង មានតម្លៃ១ចាន ៦០០០៛ នៅសល់ត្រឹមតែ៤២០០៛។ ចំពោះភេសជ្ជៈវិញ ស្រាថូធំ ២៣០០០៛ នៅសល់ត្រឹមតែ១៣០០០៛ ថូតូច៨០០០៛ នៅសល់៥០០០៛។
អាចទំនាក់ទំនង ៖ ០៨១ ៧៨០ ១៦៨, ០៩៦ ៥១៤ ៣២៨៣

បើចង់ដឹងថាសាច់អាំងនេះមានរសជាតិយ៉ាងណា សូមមើលវីដេអូទាំងអស់គ្នា!