ក្រុមហ៊ុន Apple សម្រេចិត្តដករន្ធកាសប្រភេទ 3.5mm ចេញពី iPhone 7 និង 7 Plus ត្រូវដោតកាស តាមរន្ធ USB Lightning វិញ ហើយក្រុមហ៊ុនក៏បានបន្ថែមផលិតផលមួយមកវិញ នោះគឺកាសស្ដាប់ឥតខ្សែ AirPods។
កាសនេះ អាចភ្ជាប់ទៅកាន់ Phone, iPad, Apple Watch ឬ កុំព្យូទ័រ Mac ដោយគ្រាន់តែបើកប្រអប់កាសវានឹងចាប់ផ្ដើមតភ្ជាប់ភ្លាម កាសនេះគ្មានប៊ូតុងសម្រាប់ចុចឡើយប៉ុន្តែនៅពេលភ្ជាប់នឹង iPhone ហើយក្នុងករណីដែលមានទូរស័ព្ទហៅចូលមក អ្នកអាចទទួលទូរស័ព្ទបានដោយគ្រាន់តែគោះលើកាស ហើយការរចនារូបរាងគឺដូចទៅកាសធម្មតាដែរ តែខុសគ្នាត្រង់អត់មានខ្សែ ចំពោះថមពលថ្មរបស់កាសនេះអាចឲ្យប្រើបានរយៈពេល 5 ម៉ោង សម្រាប់ការសាកថ្មមួយដង។ AirPods ក៏មានការរិះគន់ពីសំណាក់អ្នកប្រើប្រាស់មួយចំនួនដោយ មិនពេញចិត្តដូចជា ការសាកថ្ម ដោយសារមានតម្លៃថ្លៃ ពួកគេព្រួយបារម្ភថាវានឹងងាយបាត់។
AirPods នឹងមានដាក់លក់នៅលើទីផ្សារបរទេសនាចុងខែតុលា ដោយមានតម្លៃ ១៥៩ ដុល្លារ