ហៃឡើងចឹង ! លោកតាអាយុ ៧៣ ឆ្នាំហើយនៅបង្កើតកំណត់ត្រាពិភពលោកបានទៀត

Toshio Tominaga- Guniess World Record

0
992
​Toshio Tominaga

សារព័ត៌មានបរទេសកាលពីថ្ងៃទី៧ កញ្ញា ២០១៦ផ្សាយថា លោកតា Toshio Tominaga ជនជាតិជប៉ុនអាយុ ៧៣ឆ្នាំ បានបង្កើតឯតទគ្គពិភពលោកជាអ្នកហែលទឹកអាយុច្រើនបំផុត ដោយហែលឆ្លងច្រកសមុទ្រ «Tsuaaru» នៅភាគខាងជើងជប៉ុន ដែលជាផ្នែកមួយនៃដៃសមុទ្រវែងបំផុតនៅលើពិភពលោក ។

Toshio Tominaga

ដៃសមុទ្រ «Tsugaru» មានចំណុចតូចត្រឹម១៩,៥គីឡូម៉ែត្រ ប៉ុន្តែលោកតា Tominaga ហែលទឹកបានចម្ងាយ៣៨គីឡូម៉ែត្រ ដោយចេញដំណើរឆ្ពោះទៅទិសខាងជើងដើម្បីប្រឆាំងនឹងចរន្តទឹកដែលបោកបក់ឆ្ពោះទៅទិសខាង កើត ។

Toshio Tominaga

លោកតា Masayuki Moriya ជាសមាជិកក្នុងក្រុមអ្នកទ្រទ្រង់ការបង្កើតឯតទគ្គកម្មពិភពលោកបញ្ជាក់ថា លោកតាTominaga  អស់កម្លាំង និងត្រូវឈប់សម្រាកក្រោយហែលទឹកបង្កើតឯតទគ្គកម្មបានដោយជោគជ័យ ។

Toshio Tominaga

លោកតា Tominaga ចាប់ផ្តើមចេញដំណើរនៅវេលាម៉ោង៥ និង២៨នាទីថ្ងៃទី៧ កញ្ញា ម៉ោងនៅក្នុងស្រុក និងទៅដល់គោលដៅនៃច្រក  Stugaru នៅវេលាម៉ោង៩និង៥៨នាទី ។ ហេតុដូច្នេះហើយទើបធ្វើឱ្យគាត់ក្លាយជាអ្នកហែលទឹកមានអាយុច្រើនបំផុតនៅលើពិភពលោកបានជោគជ័យ ។

សូមទស្សនាវីដេអូខាងក្រោម ។

ប្រភព៖ YouTube Channel Vanguardia

https://www.youtube.com/watch?v=oDzgAMm-iYQ

ប្រភព៖ YouTube Channel AFPBB News