ស្ថិតនៅ #១០ ផ្លូវ ៣២២ ជាប់សាលាសង្កាត់បឹងកេងកងទី១ ភោជនីយដ្ឋានមួយដែលមានឈ្មោះថា ម្លប់ក្រូចសើច (ស្រីពេជ្រ) មានបម្រើម្ហូបអាហារ ពេលព្រឹក និង ពេលថ្ងៃត្រង់ មិនត្រឹមតែប៉ុណ្ណោះ មានលក់ បង្កងដែលនាំមកពី បឹងធម្មជាតិស្រស់ៗ ថែមទៀតផង។ នៅក្នុងហាងនោះ ពិសេសត្រង់ថា មានសេវាដឹកជញ្ជូនដល់គេហដ្ឋាន ដោយមិនគិតថ្លៃ សំរាប់រាជធានីភ្នំពេញ អោយលោកអ្នកចាំបាច់មកអង្គុយចាំខាតពេលវេលា នោះឡើយ។
បើនិយាយពីភ្ញៀវរបស់គាត់វិញ គ្រាន់តែមកចង្អុលរើសបង្កង ហើយថ្លឹងដាក់ៗ មិនបង្អង់យូរ ដោយសារភ្ញៀវដែលគាត់ធ្លាប់ទិញ កន្លងមកលាន់មាត់ថា ស្រស់ៗ ហើយតំលៃក៏គួរសមថែមទៀត។
បង្កងនោះក៏មានច្រើនជំរើសសំរាប់ភ្ញៀវគាត់ជ្រើសរើស មានតាមប្រភេទគឺមានលេខ១ តម្លៃ ១គីឡូ = $៤៥ លេខ២ តម្លៃ ១គីឡូ = $២៨ និង លេខ៣ តម្លៃ ១គីឡូ = $២៣ ជំរាបជូនដោយគ្មានលាក់លៀមភ្ញៀវនោះឡើយ ។
ក្រៅពីនេះ ភោជនីយដ្ឋាន ម្លប់ដើមក្រូចសើច បានបង្ហាញពីមុខម្ហូប ដែលមានភ្ញៀវតែងតែកុំម្ម៉ង់ជារឿយៗ នោះគឺបាយ ឆាបង្កង ដែលជាពិសេស គឺមានសេវាដឹកជូនដល់គេហដ្ឆានផ្ទាល់តែម្តង អីយ៉ា! ដឹងថាលោកអ្នកកំពុងចង់ដឹងពីតម្លៃហើយមែនអត់? សំរាប់តម្លៃគឺអាស្រ័យលើការកុំម៉្មងទំហំនៃបង្កងរបស់អ្នកទេណា ចឹងស្រួលណាស់មែនអត់? បើអ្នកចង់ចំណាយប៉ុណ្ណាកុំម៉្មងប៉ុណ្ណោះទៅ ឡូយអត់?
នៅមានទៀតហាងនេះ មានបម្រើម្ហូបជាច្រើនបែបទៀត អូ៎ ភ្លេចហាងនេះក៏មានទទួលកុំម្ម៉ងបោះដុំ បង្កងស្រស់ៗ ទៅតាមពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗជាដើម។
ភោជនីយដ្ឋាន ម្លប់ក្រូចសើច (ស្រី ពេជ្រ)
ទូរស័ព្ទៈ 012 251 444 | 093 700 504 | 077 234 227